VOV WorldVOV World
ខេត្ត Bac Ninh បើកពិធីបុណ្យ Lim ឆ្នាំ២០១៧
09/02/2017 07:10
(VOVworld)-ជារៀងរាល់ឆ្នាំ ដល់ថ្ងៃទី១២កើតខែមិគសិរ ពិធីបុណ្យ Lim នៅស្រុក Tien Du ខេត្ត Bac Ninh គឺត្រូវបានបើកជាផ្លូវការ។ ពិធីបុណ្យ Lim ឆ្នាំនេះបានរៀបចំ ឡើងក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៨និងទី៩ កុម្ភៈ (ពោលគឺថ្ងៃទី១២និង១៣កើតខែ
ខេត្ត Bac Ninh បើកពិធីបុណ្យ Lim ឆ្នាំ២០១៧
ច្រៀងចម្រៀង Quan ho នៅបុណ្យ Lim (VOVworld)-ជារៀងរាល់ឆ្នាំ ដល់ថ្ងៃទី១២កើតខែមិគសិរ ពិធីបុណ្យ Lim នៅស្រុក Tien Du ខេត្ត Bac Ninh គឺត្រូវបានបើកជាផ្លូវការ។ ពិធីបុណ្យ Lim ឆ្នាំនេះបានរៀបចំ  ឡើងក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៨និងទី៩ កុម្ភៈ (ពោលគឺថ្ងៃទី១២និង១៣កើតខែ  មិគសិរ)នៅឃុំចំនួន៣ចំណុះខេត្ត Bac Ninh។ លោក Nguyen Manh Hung អនុ  ប្រធានគណៈចាត់តាំងពិធីបុណ្យ Lim ២០១៧បានឲ្យដឹងថា៖         “ចំណុចពិសេសសម្រាប់ឆ្នាំនេះ គឺនៅទីលានទួល Lim នឹងជ្រើសរើសជាទី កន្លែងយ៉ាង ស្អាតបាត ក្នុងនោះមានឆាកល្ខោនសម្រាប់ច្រៀងចំរៀង Quan ho ។ នាយប់ថ្ងៃទី ១២កើតគឺរោងល្ខោនប្រជាប្រិយ Quan ho Bac Ninh នឹងមកសម្តែង ហើយនាយប់ ថ្ងៃទី១៣កើតមានការជួបប្រាស្រ័យសម្តែងសិល្បៈ។ក្រៅពីនោះ យើងខ្ញុំក៏បានរៀបចំ ការច្រៀងចម្រៀងប្រជាប្រិយ Quan ho តាមបែបប្រពៃណី នៅផ្ទះសិប្បករចំនួន១០ ក្នុងភូមិផងដែរ”៕