VOV WorldVOV World
ខេត្ត Bac Ninh រំលឹកខួបលើកទី១៨៥នៃទិវាបង្កើតនិងខួបលើកទី២០នៃទិវាបង្កើតខេត្តឡើងវិញ
13/02/2017 11:01
(VOVworld)-នាយប់ថ្ងៃទី១២កុម្ភៈនៅទីក្រុង Bac Ninh ខេត្ត Bac Ninh នាយករដ្ឋ មន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធី រំលឹកខួបលើកទី១៨៥នៃទិវា បង្កើតនិងខួបលើកទី២០នៃទិវាបង្កើតខេត្ត Bac Ninh ឡើងវិញ។
ខេត្ត Bac Ninh រំលឹកខួបលើកទី១៨៥នៃទិវាបង្កើតនិងខួបលើកទី២០នៃទិវាបង្កើតខេត្តឡើងវិញ
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី (VOVworld)-នាយប់ថ្ងៃទី១២កុម្ភៈនៅទីក្រុង Bac Ninh ខេត្ត Bac Ninh នាយករដ្ឋ  មន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធី រំលឹកខួបលើកទី១៨៥នៃទិវា បង្កើតនិងខួបលើកទី២០នៃទិវាបង្កើតខេត្ត Bac Ninh ឡើងវិញ។ អញ្ជើញថ្លែងមតិ  នៅទីនេះ លោក Nguyen Xuan Phuc បានលើកសរសើរនិងជូនពរចំពោះរាល់ សមិទ្ធិយ៉ាងធំធេងដែលបក្សភាគនិងប្រជាជនខេត្ត Bac Ninh ទទួលបានក្នុងរយៈ ពេល២០ឆ្នាំកន្លងទៅ។​លោក​ Nguyen Xuan Phuc ក៏បានសំណូមពរឲ្យខេត្ត Bac Ninh គប្បីក្លាយទៅជាខេត្តគំរូក្នុងការអនុវត្តរាល់គោលដៅដែលបានដាក់ចេញ ជា   ពិសេស នាំខេត្ត Bac Ninh ប្រែក្លាយទៅជាទីក្រុងចំណុះមជ្ឈឹម។ ទន្ទឹមជាមួយគ្នា នោះ ខេត្ត Bac Ninh ត្រូវខិតខំបន្តជាតំបន់សម្បូរធូរធា ឆ្ពោះទៅតួនាទីជាទីក្រុងមួយ មាន ការក្រកួតប្រជែងច្នៃប្រឌិតនាំមុខទ្វីបអាស៊ីនិងពង្រីកនូវតម្លៃអត្តសញ្ញាណវប្បធម៌  វិសេសវិសាលរបស់ខ្លួន។         មុននោះ នាពេលរសៀល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Ninh ផងដែរ៕