ខេត្ត Cao Bang របស់វៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការជាមួយខេត្ត Guangxi របស់ចិន
31/12/2014 11:08
(VOVworld) - គណៈប្រតិភូស្រុក Jingxi បានស្នើរឲ្យខេត្ត Cao Bang ជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យ ពាណិជ្ជ កម្ម កសិកម្ម ទេសចរណ៍ អប់រំ កសាងមណ្ឌលសហ ប្រតិបតិ្តការសេដ្ឋកិច្ចព្រំដែននិងបង្កើតយន្ដការជំនួប ចរចារយូរអង្វែងរវាង ភាគីទាំង២។

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖caobang.gov.vn) (VOVworld) - ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Cao Bang ភាគខាងជើង វៀតណាម នាថ្ងៃទី៣០ ធ្នូ បានទទួលជួបធ្វើការជាមួយគណៈប្រតិភូស្រុក Jingxi ខេត្ត Guangxi របស់ចិន ដឹកនាំដោយលោក Huang Xiao Ning លេខាគណៈកម្មា ធិការបក្សស្រុក Jingxi ដែលកំពុងបំពេញទស្សនកិច្ចការងារនៅខេត្ត Cao Bang។ គណៈប្រតិភូស្រុក Jingxi បានស្នើរឲ្យខេត្ត Cao Bang ជំរុញកិច្ចសហប្រតិបតិ្តការ លើវិស័យ ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ អប់រំ កសាងមណ្ឌលសហប្រតិបតិ្ត ការសេដ្ឋកិច្ចព្រំដែននិងបង្កើតយន្ដការជំនួបចរចារយូរអង្វែងរវាងភាគីទាំង២។ ថ្នាក់ដឹកនាំខេត្ត Cao Bang បានឯកភាពថា នឹងបង្កបរិយាកាសងាយស្រួលសំរាប់ អង្គភាពអាជីវកម្មស្រុក Jingxi មកវិនិយោគទុន ជំរុញកិច្ចសហប្រតិបតិ្តការអភិ វឌ្ឍន៍ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម បង្កើនការរៀបចំផ្សារណាត់ពាណិជ្ជកម្ម សំរាប់សកម្មភាពវប្បធម៌ សិល្បៈកីឡា និងការជួបប្រាស្រ័យសេដ្ឋកិច្ចវប្បធម៌ ទៀតផង៕
Related






