VOV WorldVOV World
ខេត្ត Hai Duong គប្បីពង្រីកសក្តានុភាពរបស់មណ្ឌលទីក្រុង
02/07/2016 08:08
(VOVworld) – នាព្រឹកថ្ងៃទី ២ កក្កដា ធ្វើជាអធិបតីជំនួប ធ្វើការជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំ ខេត្ត Hai Duong ប៉ែកខាងជើងវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានស្នើរឲ្យខេត្ត ខំប្រឹងប្រែងពង្រីកប្រពៃណីវប្បធម៌ សម្រេចហូសកំរិត ភេរកិច្ចដែលបានដាក់ចេញ រួមចំណែកយ៉ាងសកម្មក្នុង ស្នាដៃរួមរបស់ប្រទេសទាំងមូលក្នុងឆ្នាំ ២០១៦។
ខេត្ត Hai Duong គប្បីពង្រីកសក្តានុភាពរបស់មណ្ឌលទីក្រុង
ខេត្ត Hai Duong គប្បីពង្រីកសក្តានុភាពរបស់មណ្ឌលទីក្រុង (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ២ កក្កដា ធ្វើជាអធិបតីជំនួបធ្វើការជាមួយមជ្ឈដ្ឋាន ថ្នាក់ដឹកនាំ ខេត្ត Hai Duong ប៉ែកខាងជើងវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានស្នើរឲ្យខេត្តខំប្រឹងប្រែងពង្រីកប្រពៃណី វប្បធម៌ សម្រេចហូសកំរិត ភេរកិច្ចដែលបានដាក់ចេញ រួមចំណែកយ៉ាងសកម្មក្នុង ស្នាដៃរួមរបស់ប្រទេសទាំងមូលក្នុងឆ្នាំ ២០១៦។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc  ក៏បានស្នើរឲ្យខេត្ត Hai Duong យកចិត្តទុក ដាក់ដល់ការអភិវឌ្ឍន៍សក្តានុភាព ខាងវប្បធម៌ទេសចរណ៍ ប្រមូលផ្តុំទៅលើការកសាងហេដ្ឋា រចនាសម្ព័ន្ធបច្ចេកទេស បំរើមណ្ឌលកេរ្តិ៍ដំណែលពិសេស Con Son – Kiep Bac ក្លាយទៅជា ទីកន្លែងមកដល់ ទាក់ទាញភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស។​ នាយករដ្ឋមន្ត្រីបានសម្តែង គោលបំណងថា៖ ខេត្ត Hai Duong​ បង្កើនថែមទៀតសក្តានុភាពខាងកសិកម្ម កសិផលនិង មណ្ឌលឧស្សាហកម្ម ព្រមទាំង​ លោកក៏បានសង្កត់ធ្ងន់ទៅលើគោល ដៅនៃការងារកសាង ជនបទថ្មីផងដែរ។ នេះគឺជាការលើកកំពស់ចំណូលនិងកែ លំអរជីវភាពរស់នៅសំរាប់ប្រជាពលរដ្ឋ៕