ខេត្ត Quang Ngai ចាប់ផ្តើមចេញដំណើរនេសាទមច្ឆាផលឆ្ងាយច្រាំង
06/02/2014 10:18
(VOV)_នាថ្ងៃទី ៥ កុម្ភះ នៅកំពង់ផែ Sa Ky សម្ព័ន្ធក្រុមហ៊ុននេសាទមច្ឆាផលឃុំ Binh Chau ស្រុក Binh Son ខេត្ត Quang Ngai (ភាគកណ្ដាលវៀតណាម) បានចាប់ផ្តើមចេញដំណើរនេសាទមជ្ឆាផល នាដើមឆ្នាំ២០១៤។

ខេត្ត Quang Ngai ចាប់ផ្តើមចេញដំណើរនេសាទមច្ឆាផលឆ្ងាយច្រាំង (thanhnien) (VOV)_នាថ្ងៃទី ៥ កុម្ភះ នៅកំពង់ផែ Sa Ky សម្ព័ន្ធក្រុមហ៊ុននេសាទមច្ឆាផល ឃុំ Binh Chau ស្រុក Binh Son ខេត្ត Quang Ngai (ភាគកណ្ដាលវៀតណាម) បាន ចាប់ផ្តើមចេញដំណើរនេសាទមជ្ឆាផល នាដើមឆ្នាំ២០១៤។ នាវានេសាទមច្ឆាផលរាប់រយគ្រឿង ដែលក្នុងនោះមាននាវានេសាទមច្ឆាផល ឆ្ងាយច្រាំងជាង៨០គ្រឿងទៀតបានត្រៀមរៀបចំរួចរាល់ដើម្បីចេញទៅលំហរ សមុទ្រ ចាប់ផ្តើមអោយរដូវនេសាទមច្ឆាផលថ្មី។ ក៏ក្នុងថ្ងៃនេះដែរ នៅ Lang Chanh ភូមិ Dong ឃុំ An Vinh ស្រុកកោះ Ly Son សម្ព័ន្ធក្រុមហ៊ុននេសាទមច្ឆាផលឃុំ ក៏បានរៀបចំពិធីចេញទៅលំហរសមុទ្រនេ សាទ មច្ឆាផល នាដើមឆ្នាំថ្មី ២០១៤។ នេះគឺជាពិធីចេញទៅសមុទ្រនេសាទមច្ឆា ផលនាដើមឆ្នាំត្រូវបានរៀបចំតាមរបៀបប្រពៃណីរបស់អ្នកនេសាទមច្ឆាផល Ly Son និយាយរួម និងឃុំ An Vinh និយាយដោយលែក ដោយមានគោលបំណងសុំ អោយមានធាតុអាកាសអំណោយផល នេសាទត្រីទទួលបានភោគផល។ មុននេះ បណ្ដាសម្ព័ន្ធក្រុមហ៊ុននេសាទមច្ឆាផលឃុំ Pho Thanh ស្រុក Duc Pho និងឃុំ Nghia An ស្រុក Tu Nghia ក៏បានរៀបចំពិធីចេញទៅលំហរសមុទ្រនេសាទ មច្ឆាផល នាដើមឆ្នាំ ២០១៤ផងដែរ៕
Related






