VOV WorldVOV World
ខេត្ត Son La ត្រូវយកចិត្តទុកដាក់ដល់ការអនុវត្តគោលនយោបាយជនជាតិរបស់បក្សរដ្ឋ
15/01/2014 08:12
(VOVworld) – នាថ្ងៃទី ១៤ មករា ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានជួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Son La ភាគខាងជើងវៀតណាម អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
ខេត្ត Son La ត្រូវយកចិត្តទុកដាក់ដល់ការអនុវត្តគោលនយោបាយជនជាតិរបស់បក្សរដ្ឋ
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Son La (Image: baodientu.chinhphu.vn) (VOVworld) – នាថ្ងៃទី ១៤ មករា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Son La ភាគខាងជើងវៀត ណាមអំពីស្ថានភាព អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការអនុវត្តគោលនយោបាយជនជាតិនិងការងារបង្កាប្រយុទ្ធ ប្រឆាំងនឹងគ្រឿងញៀនក្នុងតំបន់។ ឧបនាយក រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ រួមជាមួយ ការជួយឧបត្ថម្ភរបស់បក្សរដ្ឋ ខេត្ត Son La ត្រូវពង្រីកយ៉ាងខ្លាំងប្រភពកំលាំងលើគ្រប់ វិស័យដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ខេត្ត Son La ត្រូវយកចិត្តទុកដាក់ដល់ការអនុវត្ត គោលនយោបាយជនជាតិរបស់បក្សរដ្ឋដើម្បីកាត់បន្ថយភាពក្រីក្រជាពិសេសនៅតំបន់ ព្រៃភ្នំឆ្ងាយដាច់ស្រយាល។ ខេត្ត Son La ត្រូវបង្កើនការប្រយុទ្ធប្រឆាំងនឹងជនល្មើស ជាពិសេសគឺបទល្មើសដឹកជញ្ជូននិងជួញដូរគ្រឿងញៀនខុសច្បាប់៕

More