ខ្សែភាពយន្ត «មេម័រ» របស់កាណាដាដណ្តើមជ័យជំនះក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី ៤
06/11/2016 08:41
(VOVworld) – ខ្សែភាពយន្ត «មេម័រ» របស់អ្នកដឹកនាំ រឿងកាណាដា លោក Christopher Plummer ដណ្តើមបាន រង្វាន់ខ្សែភាពយន្តឆ្នើមបំផុតនិងតួឯកពូកែបំផុតក្នុង មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី ៤។

ខ្សែភាពយន្ត «មេម័រ» របស់កាណាដាដណ្តើមជ័យជំនះក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី ៤ (VNA) (VOVworld) – ខ្សែភាពយន្ត «មេម័រ» របស់អ្នកដឹកនាំរឿងកាណាដា លោក Christopher Plummer ដណ្តើមបានរង្វាន់ខ្សែភាពយន្តឆ្នើមបំផុតនិងតួឯក ពូកែបំផុតក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី ៤។ ថ្លែង មតិនៅ ពិធីបិទបញ្ចប់មហោស្រពខ្សែភាពយន្តអន្តរជាតិលើកនេះ ប្រធាន នាយកដ្ឋានភាព យន្តវៀតណាម លោកស្រី Ngo Phuong Lan បានលើកច្បាស់ ថា៖ «ដោយមានប្រធានបទ «ខ្សែភាពយន្ត-ការធ្វើសមាហរណកម្មនិងការ អភិវឌ្ឍន៍និរន្តរភាព» មហោស្រពលើកនេះបាននាំខ្សែភាពយន្តរបស់វៀតណាម ធ្វើសមាហរណកម្មឲ្យស៊ីជម្រៅថែមទៀតជាមួយខ្សែភាពយន្តអន្តរជាតិជាការ ពិត ហើយនាំខ្សែភាពយន្តពិភពលោកខិតជិតដល់ជាមួយខ្សែភាពយន្តវៀត ណាម។ មហោស្រពខ្សែភាពយន្តអន្តរជាតិទីក្រុងហាណូយកាន់តែអភិវឌ្ឍន៍ពី មួយថ្ងៃ ទៅមួយថ្ងៃដែលអះអាងនូវកិត្យានុភាពអន្តរជាតិរបស់ខ្លួនបន្ទាប់ពី ការរៀបចំ។ យើងខ្ញុំខំប្រឹងប្រែងអភិវឌ្ឍន៍ទ្រង់ទ្រាយនៃព្រឹត្តិតការណ៍នេះឡើង ថ្នាក់អន្តរជាតិ នៅតែសមស្របនិងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ របស់វៀតណាម៕»
Related
More




