VOV WorldVOV World
ខុទ្ទកាល័យមជ្ឈឹមបក្សកុម្មុយនិសវៀតណាមលាតត្រដាងអនុវត្តការងារឆ្នាំ២០១៥
13/01/2015 10:48
(VOVworld) - នាព្រឹកថ្ងៃទី១៣ មករា នៅរដ្ឋធានី ហាណូយ ខុទ្ទកាល័យមជ្ឈឹមបក្សកុម្មុយនិសវៀតណាម បានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ២០១៤ លាត ត្រដាងអនុវត្តភារកិច្ចការងារឆ្នាំ២០១៥។
ខុទ្ទកាល័យមជ្ឈឹមបក្សកុម្មុយនិសវៀតណាមលាតត្រដាងអនុវត្តការងារឆ្នាំ២០១៥
សមាជិកអចិន្ត្រៃគណៈលេខាលោក Le Hong Anh ថ្លែងមតិនៅសន្និសីទនេះ (VOVworld) - នាព្រឹកថ្ងៃទី១៣ មករា នៅរដ្ឋធានីហាណូយ ខុទ្ទកាល័យមជ្ឈឹមបក្ស កុម្មុយនិសវៀតណាម បានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ២០១៤ លាតត្រដាង អនុវត្តភារកិច្ចការងារឆ្នាំ២០១៥។ថ្លែងមតិនៅទីនេះ សមាជិកការិយាល័យនយោ បាយនិងជាសមាជិកអចិន្ត្រៃគណៈលេខាលោក Le Hong Anh បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៥ជាឆ្នាំមានអត្ថន័យដ៏សែនសំខាន់ ជាឆ្នាំប្រមូលផ្ដុំកម្លាំងដើម្បីអនុវត្ត ប្រកបដោយជោគជ័យផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥ រួមចំណែក សំរេចផែនការ៥ឆ្នាំ២០១១-២០១៥ ព្រមទាំងជាឆ្នាំប្រព្រឹត្តទៅមហាសន្និបាតបក្ស គ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ និងជាឆ្នាំ មានពិធីបុណ្យធំៗរបស់បក្សនិងប្រទេសជាតិ។ដោយហេតុនេះខុទ្ទកាល៍យត្រូវ ក្ដាប់ជាប់ស្ថានភាពជាក់ស្ដែងដើម្បីធ្វើសេនាធិការសំរាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់បក្ស សំរេចប្រកបដោយជោគជ័យបណ្ដាគោលដៅ ភារកិច្ចឆ្នាំ២០១៥និង សេចក្ដីសំរេចចិត្តនៃមហាសន្និបាតបក្សលើកទី១១៕