VOV WorldVOV World
កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-ឡាវបង្កើតភាពងាយស្រួលសំរាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
06/03/2015 10:01
Vovworld-កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាមនិង ឡាវដែលទើប​នឹង​បានចុះហត្ថលេខានាថ្ងៃទី៣មិនានៅ ទីក្រុងវៀងច័ន្ទ។​
កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-ឡាវបង្កើតភាពងាយស្រួលសំរាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-ឡាវបង្កើតភាពងាយស្រួលសំរាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (VOV)         Vovworld-កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាមនិងឡាវដែលទើប​នឹង​ បានចុះហត្ថលេខានាថ្ងៃទី៣មិនានៅទីក្រុងវៀងច័ន្ទ។​ ឆ្លើយសម្ភាសអ្នកយក ​ព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅឡាវក្នុងឱកាសព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រី​ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang បានឲ្យ​ដឹង ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងវៀតណាមនិងឡាវនឹងបង្កើតភាពងាយ​ស្រួល សំរាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។         “ភាគីទាំងពីរបានលៃទុកសំរាប់គ្នាអាទិភាពដ៏ធំធេងអំពីបរិមាណប្រភេទ​ទំនិញ ដែលទទួលពន្ធអាទិភាព សំណុំបែបបទងាយស្រួល។ ក្នុងកិច្ចព្រមព្រៀង​ក៏​​បាន ​លើកច្បាស់ថា​ទន្ទឹមនឹងបញ្ហាអភិវឌ្ឍន៍ពាណិជ្ជកម្មនោះ ភាគីទាំងពីរបាន​លើកទឹក ចិត្តអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរស្រាវជ្រាវស្វែងរកឱកាស​វិនិយោគក្នុង វិស័យឧស្សាហកម្មសេវ៉ាកម្មដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងបង្កើនផលិតផល ទំនិញ។”         ក៏តាមរដ្ឋមន្ត្រី Vu Huy Hoang ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមាន​ឥទ្ធិពល​សកម្ម ​ដល់ប្រទេសទាំងពីរក្នុងកាលៈទេសៈសហគមន៍សេដ្ឋកិច្ច​អាស៊ាន​ជិតនឹងបានបង្កើត។         “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីសំដៅលើកកំពស់លទ្ធភាព​ធ្វើ​ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ លើកកំពស់គុណភាពផលិតផលទំនិញសេវ៉ាកម្ម លើកកំពស់ សមទ្ធភាពប្រកួតប្រជែងនៃប្រទេសទាំងពីរ។​ តាមរយៈនោះ​សមាហរណកម្មលឿន ជាងឆ្លើយតបនឹងគោលដៅដែលភាគីទាំងពីរមានបំណងក៏ដូចជាបង្រួញគំលាត អភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយប្រទេសសមាជិកអាស៊ានានា ទន្ទឹមនឹងនោះបំរើឲ្យគោលដៅ រួមដែលថ្នាក់ដឹកនាំអាស៊ានដាក់ចេញខណៈ​បង្កើតសហគមន៍សេដ្ឋកិច្ចរួម៕”