កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-ឡាវបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មទ្វេភាគី
06/07/2016 10:20
(VOVworld)-នាថ្ងៃទី៥កក្កដានៅខេត្ត Savannakhet ភាគកណ្តាលប្រទេសឡាវបានប្រ ព្រឹត្តទៅសន្និសីទផ្សព្វផ្សាយកិច្ចព្រមព្រៀងពាណិជ្ជកម្ម

សន្និសីទផ្សព្វផ្សាយកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ព្រំដែនវៀតណាម-ឡាវ (VOVworld)-នាថ្ងៃទី៥កក្កដានៅខេត្ត Savannakhet ភាគកណ្តាលប្រទេសឡាវបានប្រ ព្រឹត្តទៅសន្និសីទផ្សព្វផ្សាយកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជ កម្ម ព្រំដែនវៀតណាម-ឡាវ ដែលទាក់ទាញការចូលរួមរបស់តំណាងជាង១៤០នាក់ មកពី អង្គភាពអាជីវកម្មឡាវនិងអង្គភាពអាជីវកម្មវៀតណាមដែលកំពុងធ្វើអាជីវកម្ម នៅ តំបន់ភាគត្បូងនិងភាគកណ្តាលប្រទេសឡាវ។ នៅក្នុងសន្និសីទនេះ អង្គភាពអា ជីវកម្ម នៃប្រទេសទាំងពីរបានទទួលយកនូវខ្លឹមសារក៏ដូចជាបញ្ជីឈ្មោះមុខទំនិញ អនុគ្រោះ ក្នុងក្របខ័ណ្ឌនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ព្រំដែនវៀត ណាម-ឡាវ។អញ្ជើញចូលរួមក្នុងសន្និសីទនេះ អនុរដ្ឋមន្ត្រីក្រសួង ឧស្សាហ-ពាណិជ្ជកម្ម វៀតណាម លោក Nguyen Cam Tu បានឲ្យដឹងថា៖ “កិច្ចព្រមព្រៀងទាំងពីរនេះបានបើកចេញឱកាសថ្មីសម្រាប់ទំនិញច្រើនប្រ ភេទ ដែលតាំងពីមុនមកវៀតណាមមិនទាន់នាំចេញនិងនាំចូល។ គួរបញ្ជាក់ថា ពីមុននេះ មុខទំនិញដែលក្រុមហ៊ុនវៀតណាមវិនិយោគផលិតនៅឡាវនោះ ពេល នាំចូលវៀត ណាមវិញពុំទទួលបានពន្ធអនុគ្រោះក៏ដូចជាបែបទរដ្ឋបាលទេ ប៉ុន្តែ ឥឡូវនេះ ទទួល បានពន្ធអនុគ្រោះនិងងាយស្រួលក្នុងការបំពេញបែបបទ។ប្រការ នេះ នឹងបង្កើតឱកាស សម្រាប់នាំចេញទំនិញវៀតណាមទៅឡាវហើយមុខទំនិញ ជាច្រើននឹងឆ្លៀតយកបានពន្ធ អនុគ្រោះនេះដើម្បីផលិតនៅឡាវហើយនាំចូលប្រើ ប្រាស់នៅវៀតណាម វិញ”។ តាមផែនការ បន្ទាប់សន្និសីទនេះ ក្រសួងឧស្សាហ-ពាណិជ្ជកម្មនៃប្រទេសទាំង ពីរ នឹងរៀបចំសន្និសីទផ្សព្វផ្សាយមួយចំនួនសម្រាប់អង្គភាពអាជីវកម្មវៀតណាមនិង ឡាវ អំពីខ្លឹមសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងពីរពោលខាងលើនៅក្រុងវៀងច័ន្ទ និង ក្រុង Luang Prabang នាប៉ុន្មានថ្ងៃខាងមុខ៕
Related






