VOV WorldVOV World
កិច្ចព្រមព្រៀងឈប់បាញ់នៅយ៉េមែនបន្តត្រូវបំផ្លាញ
16/05/2015 08:45
Vovworld-យ៉ាងហោចណាស់មានមនុស្សចំនួន១៥នាក់ ត្រូវស្លាប់និងច្រើន​នាក់​ទៀតត្រូវរងរបួសក្នុងការប៉ះទង្កិច
កិច្ចព្រមព្រៀងឈប់បាញ់នៅយ៉េមែនបន្តត្រូវបំផ្លាញ
កិច្ចព្រមព្រៀងឈប់បាញ់នៅយ៉េមែនបន្តត្រូវបំផ្លាញ (Reuters)         Vovworld-យ៉ាងហោចណាស់មានមនុស្សចំនួន១៥នាក់ត្រូវស្លាប់និងច្រើន​ នាក់​ទៀតត្រូវរងរបួសក្នុងការប៉ះទង្កិចនៅ Taez ភាគខាងត្បូងយ៉េមែននា​ថ្ងៃទី​១៥ ឧសភាដោយមិនអើពើរដល់បទឈប់បាញ់មនុស្សធម៍ក្នុងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃ ទី១២ឧសភា។ ​រីឯនៅទីក្រុង Aden នៅភាគខាងត្បូង បណ្ដាជនប្រដាប់អាវុធ Houthi ក៏មានការប៉ះទង្កិចដោយកាំភ្លើងនិងកាំភ្លើងធំជាមួយកំលាំងស្មោះត្រង់ជា​មួយ ប្រធានាធិបតី Hadi។ មុននោះនាថ្ងៃទី១៤ឧសភាកងទ័ពចម្រុះអារ៉ាប់​ដឹកនាំ​ដោយ អារ៉ាបីសាអូឌិតបានចោទប្រកាន់ពួកឧទ្ទាម Houthi ថាបានរំលោភបទ​ឈប់​បាញ់ ចំនួន១២លើក៕