កិច្ចចរចារអំពីអ៊ុយក្រែនត្រូវបរាជ័យជំលោះនៅតែឡើងជណ្តើរនៅភាគខាងកើត
01/02/2015 07:50
(VOVworld)-នាថ្ងៃទី៣១ មករា បណ្តាកិច្ចចរចារសំដៅ ឆ្ពោះទៅបទឈប់បាញ់១រវាងកង កម្លាំងប្រឆាំងនៅភាគ ខាងកើតប្រទេសអ៊ុយក្រែនជាមួយរដ្ឋាភិបាលអ៊ុយក្រែនត្រូវ

(VOVworld)-នាថ្ងៃទី៣១ មករា បណ្តាកិច្ចចរចារសំដៅឆ្ពោះទៅបទឈប់បាញ់១ រវាងកង កម្លាំងប្រឆាំងនៅភាគខាងកើតប្រទេសអ៊ុយក្រែនជាមួយរដ្ឋាភិបាលអ៊ុយ ក្រែនត្រូវ បានបញ្ចប់ ប៉ុន្តែមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយឡើយ។ តាម តំណាងរដ្ឋអំណាច Kiev ដែលចូលរួមកិច្ចចរចារនៅទីក្រុង Minskរបស់បេឡេរុស ថា កិច្ចចរចារនេះត្រូវបរាជ័យ ក្រោយពីមេដឹកនាំកម្លាំងប្រឆាំងនិងបណ្តាអ្នក ចរចាររបស់ពួកគេបដិសេធចរចារ អំពីផែនការឈប់បាញ់១មួយរំពេចនិងដក ចេញអាវុធធនធ្ងន់។ ទាហានអ៊ុយក្រែន (រូបថតៈ antv) នាសព្វថ្ងៃ ស្ថានភាពសឹកនៅតំបន់ខាងកើតអ៊ុយក្រែនបន្តឡើងជណ្តើរ។ មេបញ្ជាការ រងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតស្វ័យប្រកាស Donetsk (DPR)បានឲ្យដឹងថា ជនប្រដាប់អាវុធ DPR បានទន្ទ្រានកាន់កាប់ទីប្រជុំជនមួយ ចំនួនក្នុងនោះមាន Debaltsevo។ ចំពោះសំណាក់អ៊ុយក្រែនវិញ សមាជិកសភា Viktor Balogha ទទួលស្គាល់ថា ទាហានអ៊ុយ ក្រែននៅ Debaltsevo អាចនឹងត្រូវ ការហ៊ុំព័ទ្ធ៕
Related
More




