VOV WorldVOV World
កិច្ចការបរទេសការពារជាតិរួមចំណែកលើកកំពស់តួនាទីវៀតណាម
09/01/2014 00:08
Vovworld-ក្នុងរយៈពេល៣ឆ្នាំកន្លងមក(២០១១-២០១៣) ក្រសួងការពារ​ប្រទេសអនុវត្តកសាងសេចក្តីសំរេចចិត្តផែនការកម្មវិធីគំរោងការកិច្ចព្រមព្រៀងនិងឯកសារជាលាយល័ក្ខអក្សរច្បាប់ទាក់ទិនដល់សមាហរណកម្មអន្តរជាតិអំពីការពារជាតិ
កិច្ចការបរទេសការពារជាតិរួមចំណែកលើកកំពស់តួនាទីវៀតណាម
កិច្ចការបរទេសការពារជាតិរួមចំណែកលើកកំពស់តួនាទីវៀតណាម (VOV)         Vovworld-ក្នុងរយៈពេល៣ឆ្នាំកន្លងមក(២០១១-២០១៣) ក្រសួងការពារ​ប្រទេសអនុវត្តកសាងសេចក្តីសំរេចចិត្តផែនការកម្មវិធីគំរោងការកិច្ចព្រមព្រៀង និងឯកសារជាលាយល័ក្ខអក្សរច្បាប់ទាក់ទិនដល់សមាហរណកម្មអន្តរជាតិអំពី ការពារជាតិ លេចធ្លោគឺកសាងសេចក្តីសំរេចចិត្តអំពីសមាហរណកម្មអន្តរជាតិ និងកិច្ចការ​បរទេសការពារជាតិ គំរោងការកងទ័ពចូលរួមសកម្មភាពរក្សា សន្តិភាពរបស់​អង្គការសហប្រជាជាតិ។ កិច្ចការបរទេសការពារជាតិបានរួម ចំណែកសំខាន់ក្នុង​ការរក្សាបរិយាកាសសន្តិភាព រក្សាសន្តិសុខជាតិ ការពាររឹងមាំ ឯករាជអធិបតេយ្យ​ភាពនិងបូរណភាពដែនដី លើកកំពស់កំលាំងពលំរបស់កង ទ័ព។ ថ្លែងមតិនៅ​សន្និសីទ​បូកសរុបការងារកិច្ចការបរទេសការពារជាតិដំណាក់ កាល២០១១-២០១៣ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើរថា៖         “ក្រសួងការពារប្រទេសត្រូវបង្កើនថែមទៀតកិច្ចសហការលើវេទិការពហុភាគី ក្នុងវេទិការដំបន់ ក្នុងអាស៊ាននិងការចូលរួមកំលាំងរក្សាសន្តិភាពរបស់អង្គការ​ សហប្រជាជាតិ ដើម្បីលើកកំពស់តួនាទីរបស់វៀតណាមរួមចំណែកទៅក្នុង​គោលការណ៍ម្ចាស់ការសមាហរណកម្ម សកម្មសមាហរណកម្មអន្តរជាតិ។ នោះ​ ជា​វិស័យដែលយើងខ្ញុំឃើញថា ក្នុងឆ្នាំខាងមុខ ក្រសួងការពារប្រទេសត្រូវបន្ត​សហប្រតិបត្តិការជាមួយក្រសួងការបរទេស៕”