កិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះរវាងវៀតណាមជាមួយអាហ្វ្រិកខាងត្បូង
10/06/2016 10:23
(VOVworld)-ក្នុងរយៈពេលពីថ្ងៃទី៦ដល់ថ្ងៃទី១០មិថុនា អនុរដ្ឋមន្ត្រីក្រសួងឧស្សា ហ-ពាណិជ្ជកម្មវៀតណាម លោក Do Thang Hai

តំណាងចូលរួមកិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះរវាងវៀតណាមជាមួយ អាហ្វ្រិកខាងត្បូង (VOVworld)-ក្នុងរយៈពេលពីថ្ងៃទី៦ដល់ថ្ងៃទី១០មិថុនា អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ- ពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានដឹកនាំគណៈប្រតិភូវៀត ណាមចូល រួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ រវាងវៀត ណាមជាមួយ អាហ្វ្រិកខាងត្បូងដែលបានរៀបចំឡើងនៅរដ្ឋធានី Pretoria ។ នៅ ក្នុងអង្គប្រជុំនេះ ភាគីទាំងពីរបានត្រួតពិនិត្យឡើងវិញនូវស្ថានភាពសហប្រតិបត្តិ ការសេដ្ឋកិច្ច ពាណិ ជ្ជកម្មទ្វេភាគី និងទទួលស្គាល់នូវការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ នៃតម្លៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគីដែលកើន១,១៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៥គឺកើនទ្វេដងប្រៀបនឹង ឆ្នាំ២០១០។ ភាគីទាំងពីរបានឯកភាពខិតខំប្រឹង ប្រែងនាំប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងកម្រិត៣ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២០។ ទន្ទឹមជាមួយនឹងកិច្ចសហប្រតិបត្តិ ការលើវិស័យពាណិជ្ជកម្មនោះ ចំណុចលេចធ្លោ ក្នុងកិច្ចប្រជុំលើកនេះគឺការដែលវៀត ណាមបានម្ចាស់ការដាក់សំណើរបង្កើនកិច្ចសហ ប្រតិបត្តិការលើវិស័យឧស្សាហកម្ម។ រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ_ពាណិជ្ជកម្មអាហ្វ្រិកខាងត្បូង លោក Mzwandile Masina បានសំណូមពរឲ្យវៀតណាមបង្កលក្ខណៈងាយស្រួល សម្រាប់ ផលិតផលកសិផលនិង អាហាកែច្នៃរបស់អាហ្វ្រិកខាងត្បូងជ្រាបចូលទីផ្សាររបស់ វៀតណាម ឆ្លើយតបនឹងតម្រូវការ ប្រើប្រាស់របស់អតិថិជនវៀតណាមផងដែរ៕
Related






