ថ្នាក់ដឹកនៃប្រទេសទាំងបី រុស្ស៊ី ទួរគី និងអ៊ីរ៉ង់

នេះគឺជាការខិតខំ ប្រឹងប្រែងថ្មីបំផុតសំដៅរក្សាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ប្រទេស ទួរគី រុស្ស៊ី និងអ៊ីរ៉ង់ ក្នុងការដោះស្រាយជំលោះនៅប្រទេសស៊ីរី។ យោងតាម កិច្ចព្រមព្រៀងដែលសម្រេចបាននៅទីក្រុង Sochi រុស្ស៊ី នាថ្ងៃទី១៧ ខែកញ្ញា រវាងប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan និងសមភាគីរស្ស៊ី Vladimir Putin បានអះអាងថា បទឈប់បាញ់មួយត្រូវបាន អនុវត្តយ៉ាង ពេញលេញនិងផ្តោតទៅលើដំណោះស្រាយនយោបាយសំរាប់ការវិបត្តិនៅខេត្ត Idlib នៃប្រទេសស៊ីរីផងដែរ៕