កិច្ចសហប្រតិបតិ្តការជាមួយអាស៊ាននឹងជួយបង្កើនកិត្យានុភាពរបស់រុស្ស៊ីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
23/12/2015 11:40
(VOVworld) - រុស្ស៊ីអះអាងថា នឹងសហប្រតិបត្តិការ យ៉ាងស្អិតរមួតជាមួយសមាគម បណ្ដាប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន)។

(VOVworld) - រុស្ស៊ីអះអាងថា នឹងសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយសមាគម បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយ សេចក្ដីថ្លែងការណ៍នេះក្រោយពីកិច្ចប្រជុំនាថ្ងៃទី២២ ធ្នូ អំពីការងារត្រៀមរៀបចំឲ្យ សន្និសីទកំពូលរុស្ស៊ី-អាស៊ានឆ្នាំ២០១៦។សេចក្ដីថ្លែងការណ៍នេះបាន លើកច្បាស់ ថា កិច្ចសហប្រតិបតិ្តការដ៏ស្អិតរមួតជាមួយអាស៊ាន ជាសមាគមន៍ កំពុងឆ្ពោះទៅ ការកសាងសហគមន៍មួយមានលក្ខណៈសមាហរណកម្មខ្ពស់និង បង្កើតឡើងយន្ត ការសមាហរណកម្មសម្បូរបែប គឺជាទិសដៅមួយក្នុងចំណោម ទិសដៅស្នូលក្នុង ការអនុវត្តន៍គោលមាគ៌ារបស់ប្រធានាធិបតីរុស្ស៊ីស្ដីអំពីការបង្កើន កិត្យានុភាពរបស់ ប្រទេសនេះនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។រុស្ស៊ីក៏បានអះអាងនូវ ភាពចាំបាច់ក្នុងការ អភិវឌ្ឍន៍កិច្ចសហប្រតិបតិ្តការជាមួយប្រទេសអាស៊ានក្នុងការ តស៊ូប្រឆាំងនឹងការ សាកល្បងនិងការគំរាមកំហែងថ្មី ក៏ដូចជាប្រពៃណី ដែលមុនបង្អស់គឺលិទ្ធិភេរវ កម្មនិងជ្រុលនិយម។ តាមគំរោង សន្និសីទកំពូលរុស្ស៊ី-អាស៊ាននឹងប្រព្រឹត្តទៅនាខែឧសភា ឆ្នាំ២០១៦ នៅទីក្រុង Sochi របស់រុស្ស៊ី ក្រោមប្រធានបទរំលឹកខួបអនុស្សាវរីយ៍លើកទី២០ ទិវាចាប់ផ្ដើមជាផ្លូវការនៃទំនាក់ទំនងដៃគូសន្ទនារុស្ស៊ី-អាស៊ាន៕
Related






