VOV WorldVOV World
កិច្ចសហប្រតិបតិ្តការអប់រំនឹងរួមវិភាគទានសំខាន់ក្នុងទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-នូវែលហ្សឡង់
06/08/2015 10:24
(VOVworld) - នារសៀលថ្ងៃទី៥ សីហា នៅទីស្ដីការ រដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោកSteven Joyce រដ្ឋមន្រ្តីក្រសួងអប់រំឧត្តមសិក្សា មុខជំនាញនិង វិជ្ជាជីវៈនូវែលហ្សឡង់ ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចការងារនៅវៀតណាម។
កិច្ចសហប្រតិបតិ្តការអប់រំនឹងរួមវិភាគទានសំខាន់ក្នុងទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-នូវែលហ្សឡង់
(VOVworld) - នារសៀលថ្ងៃទី៥ សីហា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោកSteven Joyce រដ្ឋ មន្រ្តីក្រសួងអប់រំឧត្តមសិក្សា មុខជំនាញនិងវិជ្ជាជីវៈនូវែលហ្សឡង់ ដែលកំពុង អញ្ជើញបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ លោក Nguyen Tan Dung បានថ្លែងថា កិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើរនិងមានប្រសិទ្ធិ ភាពលើវិស័យ អប់រំនឹងរួមវិភាគទានដ៏សកម្មក្នុងទំនាក់ទំនងដៃគូលើគ្រប់ជ្រុង ជ្រោយវៀតណាម- នូវែលហ្សេឡង់។លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍ នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោក​ John Key មកបំពេញ ទស្សនកិច្ចជាផ្លូវការនៅ វៀតណាមនាពេលខាងមុខ ព្រមទាំងស្នើរឲ្យភាគីទាំងពីរ សហការនិងរៀបចំល្អ ដើម្បីដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅប្រកបដោយជោគ ជ័យ។លោកនាយករដ្ឋ មន្រ្តីវៀតណាមបានឲ្យដឹងថែមទៀតថា វៀតណាមត្រៀម ខ្លួនជាស្រេចពិភាគ្សា ជាមួយនូវែលហ្សេឡង់អំពីវិធានការសហប្រតិបតិ្តការថ្មី សំដៅជំរុញយ៉ាងខ្លាំង ក្លាថែមទៀតកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ជាដើម៕