VOV WorldVOV World
កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនៅតែជាសសរអាទិភាពក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-បារាំង
01/03/2017 10:46
(VOVworld)-នារសៀលថ្ងៃទី២៨កុម្ភៈនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួប ជាមួយឯកអគ្គរដ្ឋទូតបារាំងលោក Bertrand Lortholary
កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនៅតែជាសសរអាទិភាពក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-បារាំង
ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួប ជាមួយឯកអគ្គរដ្ឋទូតបារាំងលោក Bertrand Lortholary មកសម្តែងការគួរសម (VOVworld)-នារសៀលថ្ងៃទី២៨កុម្ភៈនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិង ជា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh  បានអញ្ជើញទទួលជួប ជាមួយឯកអគ្គរដ្ឋទូតបារាំងលោក Bertrand Lortholary មកសម្តែងការគួរសមក្នុង ឱកាសទទួលបេសកកម្មការទូតនៅវៀតណាម។​ក្នុងជំនួបនេះ លោក Pham Binh  Minh បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនៅតែជាសសរ អាទិភាពក្នុងទំនាក់ទំនងទ្វេភាគី ហើយរដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្ក លក្ខណៈងាយស្រួលបំផុតសម្រាប់សហគ្រាសបារាំងអនុវត្តការវិនិយោគនិងធ្វើអាជី វកម្មនៅវៀតណាម។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Bertrand Lortholary បានឲ្យ ដឹងថា បារាំងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការ  ជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេស គាំទ្រការចុះហត្ថលេខាយ៉ាងឆាប់ៗនិង អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) សំដៅឆ្លើយតបទៅនឹងតម្រូវការនិងផលប្រយោជន៍របស់សហគមន៍អង្គ ភាពអាជីវកម្មនៃប្រទេសទាំងពីរ។         ក៏នៅរសៀលថ្ងៃដដែល ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត  ណាម លោក Nguyen Thien Nhan បានអញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូត បារាំងលោក Bertrand Lortholary មកសម្តែងការគួរសមផងដែរ៕

More