កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំង២ជំរុញទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តវៀតណាមសិង្ហុបុរី
02/04/2015 11:19
រសៀលថ្ងៃទី២មេសាប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយលោកស្រី Haliamh Yacob ប្រធានរដ្ឋសភា សិង្ហបុរី

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang-ខាងស្តាំ- បានទទួលជួបសន្ទនាជាមួយលោកស្រី Haliamh Yacob-ប្រធានរដ្ឋសភា សិង្ហបុរីខាងឆ្វេង- រូបថតVNA) Vovworld-រសៀលថ្ងៃទី២មេសាប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន ទទួលជួបសន្ទនាជាមួយលោកស្រី Haliamh Yacob ប្រធានរដ្ឋសភា សិង្ហបុរីដែលកំពុង បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។លោក Truong Tan Sangបានគូសបញ្ជាក់ ថា៖វៀតណាមផ្តោតសំខាន់ទៅលើទំនាក់ទំនងជាមួយសិង្ហបុរី។លោកវាយតំលៃខ្ពស់ ចំពោះតួនាទីរបស់សិង្ហបុរីក្នុងអាស៊ាននិងចាត់ទុកថា៖ កិច្ចសហប្រតិបត្តិការរវាង រដ្ឋសភាទាំង២នឹងជំរុញទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តវៀតណាមសិង្ហបុរី។រីឯខ្លួនវិញ លោកស្រី Haliamh Yacobអោយដឹងថា៖នាបច្ចុប្បន្ននេះសិង្ហបុរីជាវិនិយោគិនធំទី៣នៅ វៀតណាម។លោកស្រីស្នើថា៖ភាគីទាំង២អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីឲ្យខ្លាំងក្លាថែម ទៀតរួមចំណែកក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានប្រកបដោយជោគជ័យ៕
Related
More




