កម្ពុជាជំរុញភាគីនានាដោះស្រាយជំលោះនៅសមុទ្រខាងកើតតាមរយៈការសន្ទនា
04/08/2015 07:55
(VOVworld) - ថ្លែងមតិនៅពិធីសម្ពោធស្ពានមួយនៅ ខេត្តកណ្ដាលរបស់កម្ពុជា នាថ្ងៃទី៣ សីហា នាយក រដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែនបានជំរុញភាគី ទាំងឡាយដែលទាក់ទិនដល់ជំលោះនៅសមុទ្រខាង កើតបន្តសន្ទនាជាមួយគ្នា។

នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន (VOVworld) - ថ្លែងមតិនៅពិធីសម្ពោធស្ពានមួយនៅខេត្តកណ្ដាលរបស់កម្ពុជា នា ថ្ងៃទី៣ សីហា នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែនបានជំរុញ ភាគីទាំង ឡាយដែលទាក់ទិនដល់ជំលោះនៅសមុទ្រខាងកើតបន្តសន្ទនាជាមួយគ្នា។សម្ដេច តេជោ ហ៊ុន សែនបានអះអាងថា កម្ពុជារក្សាគោលជំហរអព្យាក្រឹត្យ ភាពក្នុងជំ លោះនៅសមុទ្រខាងកើត ព្រមទាំងថ្លែងថាជំលោះទាំងអស់នោះចាំបាច់ត្រូវដោះ ស្រាយតាមរយៈការសន្ទនា។សម្ដេចតោជោ ហ៊ុន សែនក៏បានសង្កត់ ធ្ងន់ថា ប្រទេសទាក់ទិននានាក៏ចាំបាច់ត្រូវអនុវត្តយ៉ាងពេញលេញនូវសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) សំដៅឆ្ពោះទៅ ពិភាគ្សាអំពីការបង្កើតក្រមប្រតិបតិ្តនៅសមុទ្រខាងកើត (COC)។ នាយករដ្ឋមន្ត្រី កម្ពុជាថ្លែងមតិពោលខាងលើមុនពេលដែលសន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៤៨ (AMM ៤៨) ប្រព្រឹត្តទៅនាថ្ងៃទី៤ សីហានៅ ប្រទេសម៉ាឡេស៊ី ក៏ដូចជាសន្និសីទទាក់ទិននានា ក្នុងនោះបញ្ហាសមុទ្រខាងកើត គ្រោងនឹងជាខ្លឹម សារស្នូលក្នុងរបៀបវារៈ៕
Related






