VOV WorldVOV World
កម្ពុជាជម្រុញខ្លាំងសកម្មភាពស្វែងរកនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីស្មគ្រចិត្ត វៀតណាម
16/07/2014 11:38
(VOVworld)-នាព្រឹកថ្ងៃទី១៦កក្កដា នៅបញ្ជាការដ្ឋាន កងយោធភូមិពិសេស របស់កងយោធពលខែមរៈភូមិន្ទ នៅខេត្ត​កណ្តាលរបស់កម្ពុជា
កម្ពុជាជម្រុញខ្លាំងសកម្មភាពស្វែងរកនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីស្មគ្រចិត្ត វៀតណាម
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថតៈ Xuân Khu/Vietnam+) (VOVworld)-នាព្រឹកថ្ងៃទី១៦កក្កដា នៅបញ្ជាការដ្ឋានកងយោធភូមិពិសេស របស់ កងយោធពលខែមរៈភូមិន្ទនៅខេត្ត​កណ្តាលរបស់កម្ពុជា ការិយាល័យអនុព័ន្ធយោ ធាវៀតណាមប្រចាំនៅកម្ពុជា បានមានជំនួបជាមួយតំណាងនៃកងយោធភូមិ ពិសេសនិងថ្នាក់ដឹកនាំខេត្ត កំពង់ឆ្នាំង ខេត្តកណ្តាល និងទីក្រុងភ្នំពេញ សំដៅ ពិភាក្សាអំពី ផែនការជម្រុញសកម្មភាពស្វែងរក ជិកគាស់ និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនពលីស្មគ្រចិត្តវៀតណាម ដែលពលីជីវិតក្នុងសង្គ្រាមនៅតំបន់ ទាំង៣ ពោលខាងលើ​ ព្រមទាំងបន្តរាល់សកម្មភាពនេះ តាមកិច្ចព្រមព្រៀងដែល គណៈ កម្មការទទួលបន្ទុកបញ្ហានេះនៃប្រទេសទាំងពីរបានចុះហត្ថលេខា។ វរសេនីយ៍ឯក  Nguyen Anh Dung អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាបាន ប្រគល់ប្រាក់ ចំនួន៣៤ពាន់ដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភសកម្មភាពប្រមូល ផ្តុំព័ត៌មាន  ស្វែងរក ជិកគាស់និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីស្មគ្រចិត្ត វៀតណាម សម្រាប់តំណាងកងយោធភូមិពិសេស រដ្ឋអំណាចខេត្ត កណ្តាលកំពង់ ឆ្នាំងនិងទីក្រុង ភ្នំពេញ៕  

More