កម្ពុជាបើកសម្ភោធសាលាបថមសិក្សាដោយទីក្រុងហាណូយជួយឧបត្ថម្ភ
12/09/2015 08:44
Vovworld-នាព្រឹកថ្ងៃទី១១កញ្ញាសាលាក្រុងភ្នំពេញបាន រៀបចំពិធីបើកសម្ភោធសាលាបថមសិក្សាដូនពេញ

កម្ពុជាបើកសម្ភោធសាលាបថមសិក្សាដោយទីក្រុងហាណូយជួយឧបត្ថម្ភ Vovworld-នាព្រឹកថ្ងៃទី១១កញ្ញាសាលាក្រុងភ្នំពេញបានរៀបចំពិធីបើកសម្ភោធ សាលាបថមសិក្សាដូនពេញដែលបានសាងសង់ដោយប្រភពជំនួយរបស់ទីក្រុងហាណូយវៀតណាម។ នៅពិធីនេះ លោកស្រី Ngo Thi Thanh Hang លេខារងអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សទីក្រុងហាណូយបានឲ្យដឹងថា ទីក្រុងហាណូយសំរេចចិត្តជួយ កសាងឡើងវិញសាលាបថមសិក្សាដូនពេញសំដៅរួមចំណែកលើកកំពស់គុណភាព អប់រំបណ្ដុះបណ្ដាលរបស់ក្រុងភ្នំពេញបង្ហាញមនោសញ្ចេតនាសាមគ្គីភាពមិត្តភាព របស់រដ្ឋអំណាចនិងប្រជាជនក្រុងហាណូយចំពោះរាជធានីភ្នំពេញ រួមចំណែកពូនជ្រំ ទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រជាជននៃប្រទេស ទាំងពីរវៀតណាមនិងកម្ពុជា៕
Related






