កំលាំងនគរបាលពង្រីកកំលាំងចំរុះក្នុងការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យឆ្នាំ២០១៥
25/01/2015 07:50
Vovworld-នារសៀលថ្ងៃទី២៤មករា ក្រសួងនគរបាល វៀតណាមបានប្រជុំវាយតំលៃការងារតស៊ូប្រយុទ្ធប្រឆាំង បទល្មើស

កំលាំងនគរបាលពង្រីកកំលាំងចំរុះក្នុងការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យឆ្នាំ២០១៥ (VOV) Vovworld-នារសៀលថ្ងៃទី២៤មករា ក្រសួងនគរបាលវៀតណាមបានប្រជុំ វាយតំលៃការងារតស៊ូប្រយុទ្ធប្រឆាំងបទល្មើសការពារសន្តិសុខសណ្ដាប់ធ្នាប់ខែ មករាឆ្នាំ២០១៥និងអនុវត្តកម្មវិធីការងារការពារសន្តិសុខសណ្ដាប់ធ្នាប់សំរាប់ និទាឃៈរដូវឆ្នាំ២០១៥។ នៅទីនេះរដ្ឋមន្ត្រីក្រសួងនគរបាលលោក Tran Dai Quang បានសង្កត់ធ្ងន់ថា បុណ្យតេតប្រពៃណិឆ្នាំ២០១៥ខាងមុខ ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់នឹងស្មុគ្រស្មាញជា។ ប្រការនេះទាមទារកំលាំងនគរបាលត្រូវប្រមូលផ្ដុំ កំលាំងមធ្យោបាយសហការជាមួយស្ថាប័នផ្នែកនានាដើម្បីពង្រីកកំលាំងចំរុះម្ចាស់ការ ទប់ទល់តស៊ូតប់ស្កាត់ឧបាយកលប្រឆាំងរបស់កំលាំងអមិត្តនិងបទល្មើស។ លោក រដ្ឋមន្ត្រីបានសំណូមពរនគរបាលគ្រប់អង្គភាពដំបន់ជំរុញឃោសនាចលនាប្រជាជន ម្ចាស់ការបង្កាទប់ទល់ដោះស្រាយម៉ឺងម់ាត់រាល់អំពើររំលោភច្បាប់ ចាត់តាំងកំលាំង ដោះស្រាយទាន់ពេលវេលាសំណុំបែបបទឆ្លងដែនបង្កលក្ខណៈសំរាប់ភ្ញៀវទេសចរណ៍ ជនវៀតណាមនៅឯបរទេសមករួមសប្បាយអំណរនិទាឃៈរដុវទទួលបុណ្យតេតនិង ចូលរួមបណ្ដាពិធីបុណ្យ៕
Related






