កម្មវិធីជួបប្រាស្រ័យសិល្បៈពិសិដ្ឋវៀតណាមលើកទី២
25/07/2014 10:13
Vovworld-កម្មវិធីបានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៧កក្កដាខាងមុខនៅទីក្រុងហាណូយសំដៅលើកដម្កើងនិងរំលឹកគុណបណ្ដាវីរៈយុទ្ធជនពលីដែលបានក្លាហានពលីកម្មសាច់ស្រស់ឈាមស្រស់ដើម្បីមាតុប្រទេស។

កម្មវិធីជួបប្រាស្រ័យសិល្បៈពិសិដ្ឋវៀតណាមលើកទី១ (congluan.vn) Vovworld-កម្មវិធីបានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៧កក្កដាខាងមុខនៅទីក្រុង ហាណូយសំដៅលើកដម្កើងនិងរំលឹកគុណបណ្ដាវីរៈយុទ្ធជនពលីដែលបាន ក្លាហានពលីកម្មសាច់ស្រស់ឈាមស្រស់ដើម្បីមាតុប្រទេស។ កម្មវិធីជួបប្រាស្រ័យសិល្បៈពិសិដ្ឋវៀតណាមលើកទី២នឹងឆ្លុះបញ្ចាំងនូវរូបភាព វៀតណាម ប្រទេសជាតិរបស់កុលបុត្រអង់អាចក្លាហាន។ រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចលោកស្រី Pham Thi Hai Chuyen បានឲ្យដឹងថា៖ “កម្មវិធីពិសិដ្ឋវៀតណាមលើកទី២ជាកម្មវិធីមានអត្ថន័យ។ កម្មវិធីជាឱកាសដើម្បីថ្លែងអំណរគុណបណ្ដាអង្គការដែលបានរួមវិភាគទានថវិការសំដៅជួយឧបត្ថម្ភមុខសញ្ញាមានគុណបំណាច់។ កម្មវិធីលើកទី១បានឧបត្ថម្ភផ្ទាល់សំរាប់មុខសញ្ញាមួយចំនួននិងកម្មវិធីលើកនេះនឹងលៃទុកថវិការដើម្បីជួយឧបត្ថម្ភដល់ខេត្ត Ha Tinh៕”
Related






