កម្មវិធី៖”បេះដូងមួយ-ពិភពលោកមួយ”-លើកសរសើរគំរូជនពិការ កុមារកំព្រាពុះពារលើការលំបាកសាកល្បង
13/04/2017 09:52
(VOV)_ជំនួបប្រាស្រ័យសិល្បះ”បេះដូងមួយ-ពិភពលោកមួយ”លើកទី១៤ បានប្រព្រឹត្តទៅនាថ្ងៃទី១២មេសា នៅទីក្រុងហាណូយ។ នេះជាកម្មវិធីបានរៀបចំឡើងជាប្រចាំឆ្នាំសំដៅផ្សព្វផ្សាយ លើកកំពស់ចំណេះដឹងអំពីបញ្ហាផ្សេងៗរបស់ជនពិការលើកសរសើរគំរូពុះពារលើលំបាកសាកល្បង

កម្មវិធី៖”បេះដូងមួយ-ពិភពលោកមួយ”-លើកសរសើរគំរូជនពិការ កុមារកំព្រាពុះពារលើការលំបាកសាកល្បង (VOV)_ជំនួបប្រាស្រ័យសិល្បះ”បេះដូងមួយ-ពិភពលោកមួយ”លើកទី១៤ បាន ប្រព្រឹត្តទៅនាថ្ងៃទី១២មេសា នៅទីក្រុងហាណូយ។ នេះជាកម្មវិធីបានរៀបចំឡើងជា ប្រចាំឆ្នាំសំដៅផ្សព្វផ្សាយ លើកកំពស់ចំណេះដឹងអំពីបញ្ហាផ្សេងៗរបស់ជនពិការលើក សរសើរគំរូពុះពារលើលំបាកសាកល្បងនិងសម្ដែងការដឹងគុណចំពោះសប្បុរសជន។ ទន្ទឹមនឹងនោះ ចលនារៃអង្គាសជួយឧបត្ថម្ភមូលនិធិសមាគមគាំពារជនពិការនិង កុមារកំព្រាវៀតណាម។ថ្លែងមតិនៅទីនេះ លោក Nguyen Dinh Lieu ប្រធានសមា គមគាំពារជនពិការនិងកុមារកំព្រាវៀតណាម បានអោយដឹងថា៖ នាពេលខាងមុខ នេះ សមាគមនឹងបន្តខំប្រឹងប្រែងម្ចាស់ការច្នៃប្រឌិតក្នុងការងារបញ្ជាណែនាំ និង រៀបចំអនុវត្តកម្មវិធីជួយឧបត្ថម្ភជនពិការនិងកុមារកំព្រាប្រកបដោយប្រសិទ្ធភាព៖ “ បក្ស រដ្ឋ មានគោលការណ៍ គោលនយោបាយជាច្រើន ពោពេញទៅដោយអត្ថន័យ ចំពោះជីវភាពរស់នៅរបស់ជនពិការនិងកុមារកំព្រា។ គោលនយោបាយទាំងនោះ បានបង្ហាញឡើងការសន្យាខ្លាំងក្លារបស់រដ្ឋាភិបាល ក្នុងកិច្ចគាំពារ និងជំរុញការ អភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍របស់ជនពិការ និងកុមា។” តាមរយៈកម្មវិធីនេះ បណ្ដាអង្គភាព បុគ្គលក្នុងនិងក្រៅប្រទេសបានជួយ ឧបត្ថម្ភមូលនិធិសមាគមគាំពារជនពិការនិងកុមារកំព្រាវៀតណាមជាទឹកប្រាក់ ចំនួនជាង១៦,៥ពាន់លានដុង៕
Related






