កំណើន GPD របស់វៀតណាមក្នុងរយៈពេល៩ខែកន្លងទៅទទួលបាន៦,៥%
12/10/2015 10:30
(VOVworld) - នាព្រឹកថ្ងៃទី១២ តុលា គណៈកម្មាធិការ អចិន្ត្រៃរដ្ឋសភាវៀតណាម បានប្រារព្ធសម័យប្រជុំ លើកទី៤២ ដោយស្ដាប់របាយការណ៍របស់រដ្ឋាភិបាល ស្ដីពី លទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ២០១៥និងផែនការអភិ វឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៦។

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ថ្លែងមតិប្រារព្ធសម័យប្រជុំលើកទី៤២ (រូបថត៖TTXVN) (VOVworld) - នាព្រឹកថ្ងៃទី១២ តុលា គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមបាន ប្រារព្ធសម័យប្រជុំលើកទី៤២ ដោយស្ដាប់របាយការណ៍របស់រដ្ឋាភិបាលស្ដីពីលទ្ធ ផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥និងផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមឆ្នាំ២០១៦។របាយការណ៍របស់រដ្ឋាភិបាលបានវាយតំលៃថា ក្នុងឆ្នាំ ២០១៥ សេដ្ឋកិច្ចវៀតណាមបន្តស្ដារឡើងវិញដោយកំណើន GDP ក្នុង រយៈពេល៩ ខែកន្លងទៅទទួលបាន៦,៥% ដែលជាកំរិតកំណើនខ្ពស់បំផុតបើ ប្រៀបនឹងរយៈ ពេលដូចគ្នាមុននេះ៤ឆ្នាំ។អតិផរណាត្រូវបានត្រួតពិនិត្យនៅកំរិតទាប។តំលៃនាំ ចេញរក្សាបាននូវសន្ទុះកំណើន។វិស័យសន្តិសុខសង្គមទាំងឡាយបន្តត្រូវបានកែ លំអរ។ដោយឈរលើមូលដ្ឋានស្ថានភាពក្នុងរយៈពេល៩ខែកន្លងទៅនិងយថា ទស្សន៍នាពេលខាងមុខ រដ្ឋាភិបាលគ្រោងទទួលបាននិងហួសកំរិត ១៣/១៤ គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៥៕
Related






