កងទ័ពចម្រុះវាយប្រហារតាមជើងអាកាសទៅលើរោងចក្រចម្រាញ់ប្រេងរបស់ IS នៅស៊ីរី
09/03/2015 10:22
(VOV)_នាយប់ថ្ងៃទី៨ មិនា កងទ័ពចម្រុះ នាំមុខដោយអាមេរិក បានដំណើការវាយប្រហារតាមជើងអាកាស តម្រង់ទៅលើមូលដ្ឋានចម្រាញ់ប្រេង ដែលស្ថិតនៅក្នុងការត្រួតពិនិត្យរបស់រដ្ឋឥស្លាមស្វ័យប្រកាស ( IS )

កងទ័ពចម្រុះវាយប្រហារតាមជើងអាកាសទៅលើរោងចក្រចម្រាញ់ប្រេងរបស់ IS នៅស៊ីរី (VOV)_នាយប់ថ្ងៃទី៨ មិនា កងទ័ពចម្រុះ នាំមុខដោយអាមេរិក បានដំណើ ការវាយប្រហារតាមជើងអាកាស តម្រង់ទៅលើមូលដ្ឋានចម្រាញ់ប្រេង ដែលស្ថិត នៅក្នុងការត្រួតពិនិត្យរបស់រដ្ឋឥស្លាមស្វ័យប្រកាស ( IS ) នៅស៊ីរី បណ្ដាលអោយ មនុស្សចំនួន៣០ត្រូវស្លាប់។ នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) Rami Abdulrahman បានអោយដឹងថា៖ មូលដ្ឋានចម្រាញ់ប្រេងនេះស្ថិតនៅភាគឥសាន្ត ទីរួមស្រុក Tel Abyad របស់ស៊ីរី។ ក្នុងចំណោមមនុស្សស្លាប់ទាំងនេះ មានបណ្ដា កម្មករនិងជនប្រដាប់អាវុធ IS។ នាថ្ងៃនេះដែរ បណ្ដាការវាយប្រហារតាមជើងអាកាស របស់កងទ័ពរដ្ឋាភិបាល ស៊ីរី តម្រង់ទៅលើទីរួមស្រុក Irbin ភាគឥសាន្ត រដ្ឋធានី Damascus ត្រួតពិនិត្យដោយ IS បណ្ដាលអោយមនុស្សចំនួន១១នាក់ត្រូវស្លាប់ និង៥០នាក់ទៀតរងរបួស៕
Related






