VOV WorldVOV World
កងទ័ពឥណ្ឌានិងប៉ាគីស្ថានបាញ់ដាក់គ្នាឆ្លងកាត់ព្រំដែន
04/08/2015 10:26
(VOVworld)-នាថ្ងៃទី៣សីហា កងទ័ពឥណ្ឌានិងប៉ាគី ស្ថានបានរំលោភទៅលើបទ ឈប់បាញ់ឡើងវិញ ពេលដែលមានការបាញ់ប្រយុទ្ធគ្នាតាមបណ្តោយ ព្រំដែនត្រួត ពិនិត្យ (LoC)
កងទ័ពឥណ្ឌានិងប៉ាគីស្ថានបាញ់ដាក់គ្នាឆ្លងកាត់ព្រំដែន
កងទ័ពឥណ្ឌា (រូបថតៈ telegraph.co.uk ) (VOVworld)-នាថ្ងៃទី៣សីហា កងទ័ពឥណ្ឌានិងប៉ាគីស្ថានបានរំលោភទៅលើបទ ឈប់បាញ់ឡើងវិញ ពេលដែលមានការបាញ់ប្រយុទ្ធគ្នាតាមបណ្តោយព្រំដែន ត្រួត ពិនិត្យ (LoC) ចំណុះតំបន់មានជំលោះ Kashmir ។ តាមប្រព័ន្ធផ្សព្វផ្សាយ ឥណ្ឌា ថា ក្នុងយប់ថ្ងៃទី២សីហា កងទ័ពប៉ាគីស្ថាន បានបាញ់តម្រង់ទៅកាន់ ប៉ុស្តិ៍ត្រួតពិនិត្យមួយចំនួនរបស់កងទ័ពឥណ្ឌាក្នុងនោះមានតំបន់ Krishnagati និងតាម បណ្តោយព្រំដែនត្រួតពិនិត្យ (LoC) ផងដែរ។ ទាហានឥណ្ឌានៅបណ្តា តំបន់នេះ បានតបតវិញ បណ្តាលឲ្យការប្រយុទ្ធដាក់គ្នានេះអូសបន្លាយទៅដល់ ព្រឹកព្រលឹម ថ្ងៃទី៣សីហាទើបនឹងបានបញ្ចប់៕