កងទ័ពឥណ្ឌាអនុវត្តន៍ការវាយប្រហារតាមខ្សែបន្ទាត់កុងត្រូល
30/09/2016 08:27
(VOVworld) - នាថ្ងៃទី២៩ កញ្ញា កងទ័ពឥណ្ឌា ប្រកាសថា បានអនុវត្តន៍ការវាយប្រហារតម្រង់ទៅ លើមូលដ្ឋានរបស់ពួកភេរវករនៅជាយម្ខាងខ្សែបន្ទាត់ កុងត្រូល(LoC) កាលពីយប់ថ្ងៃទី២៨ កញ្ញា។

ទាហានឥណ្ដាឈរយាមនៅតំបន់ Jammu (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី២៩ កញ្ញា កងទ័ពឥណ្ឌា ប្រកាសថា បានអនុវត្តន៍ការវាយ ប្រហារតម្រង់ទៅលើមូលដ្ឋានរបស់ពួកភេរវករនៅជាយម្ខាងខ្សែបន្ទាត់កុងត្រូល (LoC) កាលពីយប់ថ្ងៃទី២៨ កញ្ញា។យុទ្ធនាការពោលខាងលើជាកិច្ចសហការរវាង កម្លាំង កងទ័ពជើងអាកាសនិងជើងគោក ហើយមូលដ្ឋានចំនួន៧កន្លែងរបស់ពួក ភេរវករ ត្រូវបានបំផ្លិចបំផ្លាញក្នុងការវាយប្រហារនេះ។ថ្លែងមតិនៅសន្និសីទកាសែត អគ្គមេបញ្ជាការយុទ្ធនាការយោធា ឧត្តមសេនីយ៍ត្រី Ranbir Singh បានអះអាងថា ឥ ណ្ឌាមិនអនុញ្ញាតឲ្យពួកភេរវករធ្វើសកម្មភាពនៅតំបន់ LoC។តាមលោកថា យុទ្ធ នាការពោលខាងលើត្រូវបានអនុវត្តន៍ ក្រោយពីមានប្រភពព័ត៌មានស៊ើបការណ៍ សម្ងាត់គួរឲ្យជឿទុកចិត្តថា ពួកភេរវករកំពុងមាន ឧបាយកលវាយប្រហារទៅលើ រដ្ឋ Jammu និង Kashmir ក៏ដូចជាទីក្រុងធំៗផ្សេង ទៀតរបស់ឥណ្ឌា៕
Related
More




