VOV WorldVOV World
កងទ័ពជើងទឹកថៃអះអាងមិនទាក់ទិនដល់ការផ្ទុះនៅបាំងកក
21/01/2014 08:11
Vovworld-នាថ្ងៃទី២០មករា កំលាំងចំណានកងទ័ពជើងទឹកថៃបានបដិសេធ​ដាច់ខាតក្នុងការចោទប្រកាន់ចាត់ទុកថា កម្មាភិបាលមួយចំនួននៃកំលាំងនេះទាក់ទិន​ដល់ករណី​ផ្ទុះ​គ្រាប់បែកដែលធ្វើឲ្យមនុស្ស២៨នាក់រងរបួស
កងទ័ពជើងទឹកថៃអះអាងមិនទាក់ទិនដល់ការផ្ទុះនៅបាំងកក
កំលាំងចំណានកងទ័ពជើងទឹកថៃ (kienthuc.net.vn)         Vovworld-នាថ្ងៃទី២០មករា កំលាំងចំណានកងទ័ពជើងទឹកថៃបានបដិសេធ​ដាច់ខាតក្នុងការចោទប្រកាន់ចាត់ទុកថា កម្មាភិបាលមួយចំនួននៃកំលាំងនេះទាក់ ទិន​ដល់ករណី​ផ្ទុះ​គ្រាប់បែកដែលធ្វើឲ្យមនុស្ស២៨នាក់រងរបួស១ថ្ងៃមុននោះនៅ​ រដ្ឋធានីបាំងកក-ជា​កន្លែង​ដែលបាតុករប្រឆាំងរដ្ឋាភិបាលប្រមូលផ្ដុំ។ បញ្ជាការនៃ​បញ្ជាការដ្ឋានកលយុទ្ធពិសេស​របស់​កងទ័ពជើងទឹកថៃ ឧត្តមសេនីយ៍ត្រី Vinai Klom-in បានបដិសេធការចោទប្រកាន់​ពោលខាងលើនិងសង្កត់ធ្ងន់ថា ការចោទ​ប្រកាន់ពោលខាងលើគឺគ្រាន់តែសំដៅធ្វើឲ្យបាត់បង់កេរ៌្តឈ្មោះរបស់កំលាំង ចំណានកងទ័ពជើងទឹកតែប៉ុណ្ណោះ។ យើងខ្ញុំជាទាហាន​ចំណានមិនដែលបាញ់ គ្រាប់រំសេវ​ណាទៅលើជនស៊ីវិលឡើយ។         ចំពោះបំរែបំរួលដ៏ស្មុគស្មាញក្នុងប្រទេស កងទ័ពថៃបានអំពាវនាវឲ្យរដ្ឋាភិបាល​ របស់​នាយករដ្ឋមន្ត្រី Yingluk Shinawatra និងបាតុករសន្ទនាដើម្បីរកឃើញ​ដំណោះ​ ស្រាយ​សំរាប់​ប្រទេសជាតិ។ មេបញ្ជាការកំពូលកងទ័ពថៃ Thanasak Patimaprakorn បានចាត់​ទុក​ថា ភាគីទាំងពីរគួររកឃើញដំណោះស្រាយ​មួយ​ឈ្នះ​ដូចគ្នាទន្ទឹមនឹង នោះបដិសេធ​ព័ត៌មានចចាមអារ៉ាមដែលនិយាយថា លោកកំពុងមានផែនការ រៀបចំពលប្រហារដើម្បីក្លាយទៅជា​នាយករដ្ឋមន្ត្រីជាបន្តនៅថៃ៕