កងទ័ពកូរ៉េខាងត្បូងនិងជប៉ុនផ្លាស់ប្តូរព័ត៌មានចារកម្មជាលើកដំបូង
17/12/2016 08:12
(VOVworld) – ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹង ថា៖ កងទ័ពប្រទេស នេះនិងជប៉ន នាថ្ងៃទី ១៦ ធ្នូ បានផ្លាស់ ប្តូរផ្ទាល់ព័ត៌មានសម្ងាត់ជាលើកដំបូងអំពី កម្មវិធីនុយ ក្លេអ៊ែរនិងកាំជ្រួចរបស់ប្រទេសកូរ៉េខាងជើងតាមកិច្ច ព្រមព្រៀងចែករំ លែកព័ត៌មានដែលចូលជាធរមានពី ខែវិច្ឆិកាកន្លងទៅ។

កងទ័ពកូរ៉េខាងត្បូងនិងជប៉ុនផ្លាស់ប្តូរព័ត៌មានចារកម្មជាលើកដំបូង (VNA) (VOVworld) – ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖ កងទ័ពប្រទេស នេះនិងជប៉ន នាថ្ងៃទី ១៦ ធ្នូ បានផ្លាស់ប្តូរផ្ទាល់ព័ត៌មានសម្ងាត់ជាលើកដំបូងអំពី កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ប្រទេសកូរ៉េខាងជើងតាមកិច្ចព្រមព្រៀងចែករំ លែកព័ត៌មានដែលចូលជាធរមានពីខែវិច្ឆិកាកន្លងទៅ។ ការប្រផ្លាស់ប្តូរនេះបាន ប្រព្រឹត្តទៅក្នុងកិច្ចប្រជុំមួយរវាងមជ្ឈដ្ឋានមន្ត្រីការពារជាតិជាន់ខ្ពស់នៃប្រទេស ទាំងពីរនៅទីក្រុង Seoul មុនពេលការសន្ទនាសន្តិសុខត្រីភាគីជាមួយការចូលរួម របស់មន្ត្រីអាមេរិក។ តាមអនុសញ្ញាសន្តិសុខរួមស្តីពីព័ត៌មានយោធាដែលត្រូវបាន ចុះហត្ថលេខាលើនៅទីក្រុង Seoul រវាងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Han Min-koo និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកូរ៉េខាងត្បូង លោក Yasumasa Magamine នាថ្ងៃទី ២៣ វិច្ឆិកា កូរ៉េខាងត្បូងនិងជប៉ុនអាចចែករំលែកព័ត៌ មានអំពី កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរួមជាមួយសកម្មភាពយោធាផ្សេងៗ ទៀតរបស់កូរ៉េ ខាងជើងដែលមិនត្រូវអនុវត្តតាមរយៈប្រទេសកណ្ដាលអាមេរិក ទេ។ នេះគឺជា កិច្ចព្រមព្រៀងយោធាដំបូងរវាងប្រទេសទាំងពីរគិតតាំងពីពេល កូរ៉េខាងត្បូង ដណ្តើមបានឯករាជ្យនាហើយរួចផុតពីរបបរអាណានិគមនិយម របស់ជប៉ុននាឆ្នាំ ១៩៤៥៕
Related






