VOV WorldVOV World
កងទ័ពកូរ៉េខាងត្បូងផ្ដោតការយកចិត្តទុកដាក់ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរនិងកាំជ្រួចពីស.ប.បកូរ៉េ
05/05/2016 11:33
(VOVworld) - ក្នុងបទថ្លែងមតិមួយនាថ្ងៃទី៤ ឧសភា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Han Min-koo បានឲ្យដឹងថា សកម្មភាពបង្កើនកម្លាំងកងទ័ពនៃ ប្រទេសនេះនឹងផ្តោតទៅលើការប្រឆាំងនឹងកម្មវិធី នុយក្លេអ៊ែរនិងកាំជ្រួចរយៈឆ្ងាយរបស់ស.ប.បកូរេ។
កងទ័ពកូរ៉េខាងត្បូងផ្ដោតការយកចិត្តទុកដាក់ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរនិងកាំជ្រួចពីស.ប.បកូរ៉េ
រូបភាពនៃការសាកល្បងកាំជ្រួចរបស់ស.ប.បកូរ៉េត្រូវបានផ្សាយលើទូរទស្សន៍កូរ៉េខាងត្បូង នាថ្ងៃទី២៨ មេសា (រូបថត៖AFP/TTXVN) (VOVworld) - ក្នុងបទថ្លែងមតិមួយនាថ្ងៃទី៤ ឧសភា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាង ត្បូងលោក Han Min-koo បានឲ្យដឹងថា សកម្មភាពបង្កើនកម្លាំងកងទ័ពនៃប្រទេស នេះនឹងផ្តោតទៅលើការប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរយៈ ឆ្ងាយរបស់ ស.ប.បកូរេ។ជាក់ស្ដែងគឺកងទ័ពកូរ៉េខាងត្បូងដំបូងបង្អស់នឹងពង្រឹងប្រព័ន្ធការពារ កាំជ្រួច “Kill Chain” ហើយបន្តទៀតគឺបង្កើនប្រព័ន្ធកាំជ្រួចការពារអាកាស (KAMD)  ព្រមទាំងយុទ្ធភ័ណ្ឌប្រើក្នុងសង្គ្រាមក៏ត្រូវបានបំពេញបន្ថែមជាបណ្ដើរៗផងដែរ។ “Kill Chain” និង KAMD ជាកម្មវិធីការពារកាំជ្រួចចំនួន២ដែលបានអភិវឌ្ឍន៍ដោយ កូរ៉េខាងត្បូងសំដៅម្ចាស់ការរកឃើញនិងធ្វើឲ្យគ្មានប្រសិទ្ធិភាពនូវការគំរាមកំហែង នុយក្លេអ៊ែរនិងកាំជ្រួចពីស.ប.បកូរ៉េ។សេអ៊ូលគ្រោងនឹងដាក់ឲ្យដំណើរការកម្មវិធី ទាំងពីរនេះនៅពាក់កណ្ដាលទស្សវត្សទី២នៃសតវត្សទី២១នេះ៕