VOV WorldVOV World
កងទ័ពលីប៊ីប្រកាសឈប់បាញ់
19/01/2015 08:52
Vovworld-កងទ័ពរដ្ឋាភិបាលលីប៊ីនាថ្ងៃទី១៨មករាបាន ប្រកាស​ឈប់​បាញ់។
កងទ័ពលីប៊ីប្រកាសឈប់បាញ់
កងទ័ពលីប៊ីប្រកាសឈប់បាញ់ (xaluan.com)         Vovworld-កងទ័ពរដ្ឋាភិបាលលីប៊ីនាថ្ងៃទី១៨មករាបានប្រកាស​ឈប់​បាញ់។ ប៉ុន្តែសេចក្តីប្រកាសក៏សង្កត់ធ្ងន់នឹងបន្តបោសសម្អាតមុខសញ្ញាភេរវកម្ម។ សេចក្តី ប្រកាសត្រូវបាននាំចេញ២ថ្ងៃក្រោយពីប្រកាសអំពីកិច្ចព្រមព្រៀងឈប់បាញ់របស់ សម្ព័ន្ធភាពឥស្លាម Fajr Libya។         លីប៊ីកំពុងត្រូវប្រឈមមុខនឹងអំពើរហឹង្សាឡើងជណ្ដើរដ៏ធ្ងន់ធ្ងរនិងភាព​ទាល់ ច្រកនយោបាយដោយវត្តមានរបស់រដ្ឋាភិបាលចំនួន២និងរដ្ឋសភាចំនួន២។ ​នា បច្ចុប្បន្នសម្ព័ន្ធភាពឥស្លាម Fajr Libya កំពុងទន្ទ្រានកាន់កាប់រដ្ឋធានី Tripoli និង បង្កើតរដ្ឋាភិបាលដោយឡែក ខណៈដែលរដ្ឋសភានិងរដ្ឋាភិបាលដែលបាន​អន្តរជាតិ ទទួលស្គាល់របស់លីប៊ីត្រូវបំលាស់ទីទៅទីក្រុង Tobruk ដើម្បីធ្វើការ។ តាម​គំរោង បណ្ដាភាគីនឹងចូលរួមការចរចារសន្តិភាពជាបន្តដោយអង្គការសហប្រជាជាតិធ្វើជា អាជ្ញាកណ្ដាលនៅទីក្រុង Geneva ស្វីសនាសប្ដាហ៍ខាងមុខ៕