VOV WorldVOV World
កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ដណ្តើមបានវិញភូមិជាច្រើននៅជាយទីក្រុង Mosul
31/10/2016 09:56
(VOVworld) – ក្រោយរយៈពេល ២ សប្តាហ៍បំផុសចលនា វាយប្រហារទៅលើ ទីក្រុង Mosul នាថ្ងៃទី ៣០ តុលា បណ្ដាកងកំលាំងប្រដាប់អាវុធរបស់អ៊ីរ៉ាក់ ដណ្តើមបាន វិញការត្រួតត្រាភូមិចំនួន ១១ នៅជាយទីក្រុងនេះ។
កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ដណ្តើមបានវិញភូមិជាច្រើននៅជាយទីក្រុង Mosul
កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ដណ្តើមបានវិញភូមិជាច្រើននៅជាយទីក្រុង Mosul (VNA) (VOVworld) – ក្រោយរយៈពេល ២ សប្តាហ៍បំផុសចលនាវាយប្រហារទៅលើ  ទីក្រុង Mosul នាថ្ងៃទី ៣០ តុលា បណ្ដាកងកំលាំងប្រដាប់អាវុធរបស់អ៊ីរ៉ាក់ ដណ្តើមបានវិញការត្រួតត្រាភូមិចំនួន ១១ នៅជាយទីក្រុងនេះ។ ក្នុងក្រប ខ័ណ្ឌ យុទ្ធនាការមេវាយប្រហារ នាថ្ងៃទី ១៧ តុលា កន្លងទៅសំដៅដណ្តើយក វិញទីតាំងចុងក្រោយរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ទាហានអ៊ីរ៉ាក់ រាប់ពាន់នាក់បានសហការជាមួយទាហានចំណុះកំលាំងជនប្រដាប់អាវុធជា ជន Kurd នៅ ទីក្រុង Peshmerga បានឈានទៅទីក្រុង  Mosul ពីប៉ែកខាង ជើង ខាងកើតនិង ខាងត្បូង។ បណ្ដាកំលាំងនៃអង្គការអនុសេនាជន Hashed al Shaabi ក៏បានឆ្ពោះ ទៅទីក្រុង Mosul ពីប៉ែកខាងលិចដើម្បី រំដោះទីរួមខេត្ត Tal Afar ហើយរាំងស្កាត់ ខ្សែផ្គត់ផ្គង់របស់ IS រវាងទីក្រុង Mosul និងស៊ីរី៕