VOV WorldVOV World
កងទ័ពស៊ីរីដណ្ដើមបានទីក្រុងធំមួយមកវិញ
28/10/2016 08:51
(VOVworld) - នាថ្ងៃទី២៧​ តុលា កងទ័ពស៊ីរី ដណ្ដើម បានមកវិញការកាន់កាប់ទីក្រុង Soran ដែលជាទីក្រុង ធំមួយនៅខេត្ត Hama ភាគកណ្ដាលស៊ីរី។តាមអង្គការ ឃ្លាំមើលសិទ្ធិមនុស្សស៊ីរី កងកម្លាំងរដ្ឋាភិបាលស៊ីរី ដណ្ដើមបានទីក្រុង Soran​ វិញ ក្រោយពីការវាយប្រហារដោយកាំភ្លើងធំជាច្រើនលើក។
កងទ័ពស៊ីរីដណ្ដើមបានទីក្រុងធំមួយមកវិញ
ទាហានស៊ីរីនៅទីក្រុង Aleppo (រូបថត៖EPA) (VOVworld) - នាថ្ងៃទី២៧​ តុលា កងទ័ពស៊ីរី ដណ្ដើមបានមកវិញការកាន់កាប់ ទីក្រុង Soran ដែលជាទីក្រុងធំមួយនៅខេត្ត Hama ភាគកណ្ដាលស៊ីរី។តាមអង្គការ ឃ្លាំមើលសិទ្ធិមនុស្សស៊ីរី កងកម្លាំងរដ្ឋាភិបាលស៊ីរី ដណ្ដើមបានទីក្រុង Soran​ វិញ ក្រោយពីការវាយប្រហារដោយកាំភ្លើងធំជាច្រើនលើក។ការបោះជំហាននេះ អនុញ្ញាតឲ្យកងកម្លាំងកាំភ្លើងធំស៊ីរី អាចបើកយុទ្ធនាការវាយប្រហារទៅលើតំបន់ នានាដែលស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមបះបោរ រហូតដល់ទៅតំបន់ជនបទ ភាគខាងត្បូងនៃខេត្ត Idlib ដែលជាកំពែងសំខាន់មួយរបស់កម្លាំង បះបោរនៅប៉ែក ខាងជើងស៊ីរី។ នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានផ្សាយថា កុមារយ៉ាង ហោចណាស់៦នាក់បានស្លាប់ក្រោយពីកម្លាំងបះបោរបាញ់កាំភ្លើងត្បាល់ទៅលើ តំបន់ដែលស្ថិតនៅក្រោមការកាន់កាប់របស់រដ្ឋាភិបាលនៅទីក្រុង Aleppo៕