កងកម្លាំងអ៊ីរ៉ាក់ខិតជិតប៉ែកខាងកើតទីក្រុង Mosul
01/11/2016 08:58
(VOVworld) - នាថ្ងៃទី៣១ តុលា កងកម្លាំងសន្តិសុខ អ៊ីរ៉ាក់បានខិតជិតប៉ែកខាងកើតទីក្រុង Mosul ក្នុងក្រប ខ័ណ្ឌយុទ្ធនាការដណ្ដើមយកវិញកំពែងសំខាន់ចុង ក្រោយរបស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។

កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ក្នុងយុទ្ធនាការដេញកំទេច IS នៅភូមិ Salmani ប៉ែកខាងត្បូងក្រុង Mosul កាលពីថ្ងៃទី៣០ តុលា (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៣១ តុលា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានខិតជិតប៉ែកខាង កើតទីក្រុង Mosul ក្នុងក្របខ័ណ្ឌយុទ្ធនាការដណ្ដើមយកវិញកំពែងសំខាន់ចុងក្រោយ របស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។ប្រភពព័ត៌មានមួយឲ្យដឹងថា ក្រោយរយៈ ពេលប៉ុន្មានម៉ោងប្រយុទ្ធយ៉ាងកាចសាហាវ កងកម្លាំងសន្តិសុខបាន ដណ្ដើមយក វិញភូមិចំនួន៣ ហើយនាបច្ចុប្បន្នស្ថិតនៅចម្ងាយ៣គីឡូម៉ែត្រពីជាយ ទីក្រុង Mosul តែប៉ុណ្ណោះ។ ដោយមានការជួយឧបត្ថម្ភរបស់សម្ព័ន្ធភាពយោធាដឹកនាំដោយ អាមេរិកនោះ ទាហានអ៊ីរ៉ាក់រាប់ហ្មឺននាក់កំពុងឈានដល់ក្រុង Mosul ពីភាគខាង ជើង ខាងកើត និងខាងត្បូង ក្នុងយុទ្ធនាការដែលត្រូវបានបំផុសឡើងកាលពីថ្ងៃ ទី១៧ តុលា៕
Related






