កងកំលាំងរដ្ឋាភិបាលអ៊ីរ៉ាក់រំដោះទីកន្លែងជាច្រើនថែមទៀតពីបាតដៃរបស់ IS
01/07/2016 10:36
(VOVworld) – នាថ្ងៃទី ៣០ មិថុនា បណ្ដាកំលាំងសន្តិសុខ អ៊ីរ៉ាក់បានរំដោះទីកន្លែងមួយចំនួន ពីការទន្ទ្រានកាន់ កាប់របស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅភាគ កណ្ដាលនិងភាគ ខាងជើងប្រទេសនេះ។

កងកំលាំងរដ្ឋាភិបាលអ៊ីរ៉ាក់រំដោះទីកន្លែងជាច្រើនថែមទៀតពីបាតដៃរបស់ IS (Image: VNA) (VOVworld) – នាថ្ងៃទី ៣០ មិថុនា បណ្ដាកំលាំងសន្តិសុខអ៊ីរ៉ាក់បានរំដោះទី កន្លែងមួយចំនួន ពីការទន្ទ្រានកាន់កាប់របស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅភាគកណ្ដាលនិងភាគ ខាងជើងប្រទេសនេះ។ ជនប្រដាប់អាវុធ IS យ៉ាងហោចណាស់ចំនួន ៣០ នាក់ត្រូវស្លាប់ និងរថយន្តធំដឹកជញ្ជូនចំនួន ៧ គ្រឿងរបស់ជនជ្រុលនិយមត្រូវបានបំផ្លិចបំផ្លាញ។ ក្នុងព្រឹត្តិ ការណ៍ទាក់ទិន មួយទៀត នាថ្ងៃដដែល កាសែតម៉ារក Assabah បានដកស្រង់ប្រភពព័ត៌មាន របស់ស្ថាប័នចារកម្មអង់គ្លេសដែលវាយតំលៃថា៖ លីប៊ីមិនមែនជាទីតាំងវាយ ប្រហារជួរមុខ របស់ IS នៅឡើយទេ ហើយអង្គការភេរវកម្មនេះបានផ្លាស់ប្តូរ ទិសវាយប្រហារទៅលើ អាហ្វ្រិកខាងលិចតាមរយៈអាល់ហ្សេរីនិងម៉ារក៕
Related






