VOV WorldVOV World
កងកំលាងប៉ះបោស៊ីរីបាញ់កាំភ្លើងត្បាល់ទៅលើវិមានប្រធានាធិបតីនិងព្រលានយន្តហោះអន្តរជាតិ Damacus
19/03/2013 08:07
(VOVworld) – នាថ្ងៃទី ១៨ មិនា កងកំលាងប៉ះបោស៊ីរី បានបាញ់កាំភ្លើងត្បាល់ ទៅលើវិមានប្រធានាធិបតីនិង ព្រលានយន្តហោះអន្តរជាតិ Damacus ដែលគូសសម្គាល់ ២ ឆ្នាំ ការប៉ះបោប្រឆាំងនឹងរដ្ឋអំណាចរបស់ប្រធានាធិបតី ស៊ីរី លោក Bashar Al-Assad បានផ្ទុះឡើង។
កងកំលាងប៉ះបោស៊ីរីបាញ់កាំភ្លើងត្បាល់ទៅលើវិមានប្រធានាធិបតីនិងព្រលានយន្តហោះអន្តរជាតិ Damacus
(VOVworld) – នាថ្ងៃទី ១៨ មិនា កងកំលាងប៉ះបោស៊ីរីបានបាញ់កាំភ្លើងត្បាល់ទៅលើ វិមានប្រធានាធិបតីនិងព្រលានយន្តហោះអន្តរជាតិ Damacus ដែលគូសសម្គាល់ ២ ឆ្នាំ ការប៉ះបោប្រឆាំងនឹងរដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី លោក Bashar Al-Assad បាន ផ្ទុះឡើង។ ទីភ្នាក់ងារសារព័ត៌មានជាតិស៊ីរី SANA បានឲ្យ ដឹងថា៖ ការបាញ់កាំភ្លើង ត្បាល់ពោលខាងលើបានធ្វើឲ្យមនុស្សចំនួន ២ នាក់ ត្រូវស្លាប់និងជនស៊ីវិលជាច្រើន នាក់ទៀតរងរបួស។ ការវាយប្រហារនេះបានផ្ទុះឡើង បន្ទាប់ពី សម្ព័ន្ធភាពជាតិប្រឆាំង ស៊ីរីបានរៀបចំសន្និសីទបង្កើតរដ្ឋាភិបាលជាបណ្តោះអាសន្ន នៅទីក្រុង Istabul ទួគី នា ថ្ងៃទី ១៧ មិនា។ លោក Ghassan Hitto ត្រូវបានជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីរដ្ឋាភិ បាលជាបណ្ដោះអាសន្នរបស់ កំលាំងប៉ះបោ។ ប៉ុន្តែ ភាគីប្រឆាំងស្នូលនៅស៊ីរីបាន បដិសេធការបង្កើត រដ្ឋាភិបាលនិរទេសនិងចាត់ទុកថា៖កាយវិការពោលខាងលើនឹង រារាំងរាល់ការខំប្រឹងប្រែងដោះស្រាយវិបត្តិនៅស៊ីរីរបស់ប្លុកអារ៉ាប់និងសហគមន៍ អន្តរជាតិ។ បណ្ដាប្រទេសជិតខាងក៏បានសម្តែងនូវការព្រួយបារម្មហ៍ចំពោះការដែល ជំលោះនៅស៊ីរី អាចរីករាយដាល នៅបណ្ដាប្រទេសនេះ៕ កងកំលាងប៉ះបោស៊ីរីបានបាញ់កាំភ្លើងត្បាល់ ទៅលើវិមានប្រធានាធិបតីនិងព្រលានយន្តហោះអន្តរជាតិ Damacus (Image: Internet)

More