VOV WorldVOV World
ក្នុងឆ្នាំ២០១៧នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំចំនួន១០
08/02/2017 10:39
(VOVworld)-តាមគម្រោង ក្នុងឆ្នាំ២០១៧នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹង បើកកិច្ចប្រជុំចំនួន១០ (ពោលគឺពីកិច្ចប្រជុំលើកទី៦ដល់កិច្ចប្រជុំលើកទី១៥)។
ក្នុងឆ្នាំ២០១៧នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំចំនួន១០
កិច្ចប្រជុំមូយរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (VOVworld)-តាមគម្រោង ក្នុងឆ្នាំ២០១៧នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹង  បើកកិច្ចប្រជុំចំនួន១០ (ពោលគឺពីកិច្ចប្រជុំលើកទី៦ដល់កិច្ចប្រជុំលើកទី១៥)។ នេះ  ជាខ្លឹមសារកំណត់ក្នុងរបៀបវារៈសម្រាប់ឆ្នាំ២០១៧របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ​រដ្ឋសភានីតិកាលទី១៤ដែលទើបនឹងបានគណៈកម្មាធិការនេះផ្សព្វផ្សាយមុននេះ។  ស្តីពីការងារកសាងច្បាប់ នីតិរដ្ឋ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបន្តពិនិត្យ  ឡើងវិញការធ្វើវិសោធនកម្ម បំពេញបន្ថែមនិងផ្សព្វផ្សាយថ្មីនូវឯកសារគតិយុត្តិ ដើម្បីអនុវត្តជាក់ស្តែងសេចក្តីកំណត់របស់រដ្ឋធម្មនុញ្ញ ឆ្លើយតបទៅនឹងតម្រូវការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសជាតិ។ ស្តីពីការងារឃ្លាំមើល គណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិទៅក្នុងរបាយការណ៍វាយតម្លៃនិងបំពេញបន្ថែម  នូវលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរដ្ឋឆ្នាំ២០១៦និងវាយតម្លៃលើ  ស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋដើមឆ្នាំ២០១៧។  ទន្ទឹមជាមួយគ្នានោះ អង្គប្រជុំក៏បានផ្តល់មតិទៅលើរបាយការណ៍វាយតម្លៃអំពីការ អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ២០១៧និងរបាយការណ៍ មួយចំនួនទៀតផងដែរ៕