VOV WorldVOV World
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ១៤.២១៩ ករណីដែលជាករណីឆ្លងក្នុងប្រទេស
30/08/2021 12:46
(VOVWORLD) - តំបន់ចំនួន ២ ដែលកត់ត្រាករណីឆ្លងកូវីដ ១៩ ច្រើនជាងគេគឺខេត្ត Binh Duong (៦.០៥០ ករណី) ទីក្រុងហូជីមិញ (៥.៨៨៩ ករណី)។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ១៤.២១៩ ករណីដែលជាករណីឆ្លងក្នុងប្រទេស
យោងតាមព័ត៌មានរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី ៣០ ខែសីហាថា គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២៩ ខែសីហាដល់ម៉ោង ១៧ ថ្ងៃទី ៣០ ខែសីហា ប្រទេសវៀតណាមបានរកឃើញករណីឆ្លងវីរុសកូវីដ ១៩ ចំនួន ១៤.២២៤ ករណី រួមទាំងករណីនាំចូលចំនួន ៥ ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនិងចំនួនករណី ១៤.២១៩ ដែលកត់ត្រាឆ្លងក្នុងប្រទេស។ តំបន់ចំនួន ២ ដែលកត់ត្រាករណីឆ្លងកូវីដ ១៩ ច្រើនជាងគេគឺខេត្ត Binh Duong (៦.០៥០ ករណី) ទីក្រុងហូជីមិញ (៥.៨៨៩ ករណី)។ នៅថ្ងៃទី ៣០ ខែសីហា ក្រសួងសុខាភិបាលបានប្រកាសថា មានអ្នកំងឺកូវីដ ១៩ ចំនួន ៣១៥ នាក់ត្រូវស្លាប់។ ដូច្នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅវៀតណាម គិតមកទល់ពេលនេះមានចំនួន ១១.០៦៤ នាក់ ស្មើនឹង ២.៥% នៃចំនួនករណីឆ្លងសរុប។ នៅថ្ងៃទី ៣០ ខែសីហា អ្នកជំងឺចំនួន ៩.០១៤ នាក់បានប្រកាសជាសះស្បើយ។ រហូតមកដល់ពេលនេះ ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ ១៩ មានចំនួន ២២៨.៨១៦ នាក់៕