VOV WorldVOV World
ក្រិកជឿជាក់ថាទទួលបានកិច្ចព្រមព្រៀងអំពីកញ្ចប់ជួយឧបត្ថម្ភថ្មីមុនថ្ងៃ២០សីហា
05/08/2015 10:35
(VOVworld)-កិ្រកនិងបណ្តាម្ចាស់បំណុលអន្តរជាតិ អាចនឹងទទួលបានកិច្ចព្រម ព្រៀងអំពីកញ្ចប់ជួយ ឧបត្ថម្ភថ្មីមុននឹងថ្ងៃទី២០សីហា
ក្រិកជឿជាក់ថាទទួលបានកិច្ចព្រមព្រៀងអំពីកញ្ចប់ជួយឧបត្ថម្ភថ្មីមុនថ្ងៃ២០សីហា
រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រិក Euclid Tsakalotos. (រូបថត: Reuters) (VOVworld)-កិ្រកនិងបណ្តាម្ចាស់បំណុលអន្តរជាតិ អាចនឹងទទួលបានកិច្ចព្រម ព្រៀងអំពីកញ្ចប់ជួយឧបត្ថម្ភថ្មីមុននឹងថ្ងៃទី២០សីហា ជាកាលបរិចេ្ឆទទូទាត់ បំណុលរបស់ប្រទេសនេះ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រិកEuclid Tsakalotosបានប្រកាស ដូច្នេះ នាថ្ងៃទី៤សីហា បន្ទាប់ពីកិច្ចប្រជុំជាមួយម្ចាស់បំណុលទាំងបីរួមមាន សហភាពអឺរ៉ុប (EU) ធនាគាកណ្តាលអឺរ៉ុប (ECB)និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសាព័ត៌មាននៅ Athens លោក Tsakalotos បាន ឲ្យដឹងថា រាល់កិច្ចចរចាររវាងក្រិកជាមួយម្ចាស់បំណុលអន្តរជាតិបានដំណើរការ យ៉ាងរលូន ពុំនោះសោធ ហូសពីការរំពឹងទុក។ ភាគីនានាកំពុង រងសម្ពាធពីការ ទទួលបានកិច្ចព្រមព្រៀងមួយមុននឹងថ្ងៃទី២០សីហា ជាកាល បរិច្ឆេទដែល Athens ត្រូវសងបំណុលចំនួន 34ពាន់លានអឺរ៉ូសម្រាប់ ECB។ ប្រសិនបើកិច្ចព្រម ព្រៀងនេះមិនបានសម្រេច ក្រិកត្រូវស្វែងរកខ្ទង់ជួយឧបត្ថម្ភថ្មី សម្រាប់សង បំណុល៕