ក្រិកខកខានការទូទាត់កញ្ចប់ខ្ចីសំរាប់ IMF
14/07/2015 10:33
(VOVworld) – ក្រិកមិនអាចទូទាត់កញ្ចប់ខ្ចីដែលមានតំលៃ ៤៥៦ លានអឺរ៉ូសំរាប់ មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) តាមកាលកំណត់ថ្ងៃទី ១៣ កក្កដា បានឡើយបើ ទោះបីជា ទទួលបានកិច្ចព្រមព្រៀងជាមួយបណ្តាថ្នាក់ដឹកនាំតំបន់ ចាយប្រាក់អឺរ៉ូ (Eurozone) អំពីខ្ទង់ប្រាក់ជំនួយថ្មីសំរាប់ Athens ក្តី។

ក្រិកខកខានការទូទាត់កញ្ចប់ខ្ចីសំរាប់ IMF (Image: VNA) (VOVworld) – ក្រិកមិនអាចទូទាត់កញ្ចប់ខ្ចីដែលមានតំលៃ ៤៥៦ លានអឺរ៉ូសំរាប់ មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) តាមកាលកំណត់ថ្ងៃទី ១៣ កក្កដា បានឡើយបើ ទោះបីជា ទទួលបានកិច្ចព្រមព្រៀងជាមួយបណ្តាថ្នាក់ដឹកនាំតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) អំពីខ្ទង់ប្រាក់ជំនួយថ្មីសំរាប់ Athens ក្តី។ នេះគឺជាលើកទី ២ ដែលក្រិក មិនបំពេញកាលកំណត់ទូទាត់សំរាប់ IMF។ បណ្ដាអង្គការរៀបចំណាត់ថ្នាក់ ទំនុកទុកចិត្តជួរមុខលើពិភពលោកបានមានប្រតិកម្មផ្សេងៗគ្នាអំពីស្ថានភាព នៅក្រិក។ ក្នុងពេល Standard&Poor’s ប្រកាសនឹងបច្ចុប្បន្នកម្មការរៀបចំណាត់ ថ្នាក់ឥណទានរបស់ក្រិកក្នុងករណីកិច្ចព្រមព្រៀងផ្តល់ជំនួយក្លាយទៅជារឹងមាំ នោះ។ រីឯក្រុមហ៊ុន Fitch បានវាយតំលៃថា៖ កិច្ចព្រមព្រៀងដែលក្រិកទើបនឹង ទទួលបាន នាថ្ងៃទី ១៣ កក្ដា អាចបន្ធូស្រាលការដាក់សម្ពាធទូទាត់របស់ក្រិក ប៉ុន្តែ Athens នៅមានការសាកល្បងខាងលទ្ធភាពទូទាត់បំណុល ក្នុងរយៈពេល ខ្លីនិងយូរអង្វែង៕
Related






