ក្រិកប្រកាសថាមិនកាត់បន្ថយប្រាក់បៀវត្តនិងប្រាក់សោធននិវត្ត
16/05/2015 08:43
(VOVworld)-រដ្ឋាភិបាលឆ្វេងនិយមនៅក្រិកដឹកនាំ ដោយនាយករដ្ឋមន្ត្រីលោក Alexis Tsipras បានប្រកាសថា

នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tsipras (រូបថតៈ TTXVN) (VOVworld)-រដ្ឋាភិបាលឆ្វេងនិយមនៅក្រិកដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Alexis Tsipras បានប្រកាសថា ពុំកាត់បន្ថយប្រាក់បៀវត្សនិងប្រាក់សោធននិវត្ត ក្នុងកិច្ចចរចារជាមួយក្រុមម្ចាស់បំណុលរួមមានសហភាពអឺរ៉ុប (EU) និងមូនីធិ រូបិវត្ថុអន្តរជាតិ (IMF)ឡើយ។ ថ្លែងមតិក្នុងសន្និសីទកាសែត១នាថ្ងៃទី១៥ឧសភា លោក Alexis Tsipras បានឲ្យដឹងថា នាបច្ចុប្បន្ន ភាគីទាំងពីរបានព្រមព្រៀងគ្នា អំពី គោលដៅហិរញ្ញវត្ថុ ប៉ុន្តែនៅខ្វែងគំនិតបំពីបញ្ហាប្រជាពលករ និងកែទម្រង់ ប្រាក់ បៀវត្ស។ លោក Alexis Tsiprasបានចាត់ទុកថា កិច្ចព្រមព្រៀងអាចទទួល យក បានគឺត្រូវរួមមាន គោលដៅចំណាយសល់ថវិការទាបសម្រាប់ដំណាក់កាល ២០១៥- ២០១៦ ក៏ដូចជា រៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ។ បណ្តាកិច្ចចរចាររវាងក្រិកជាមួយបណ្តាម្ចាស់បំណុលកំពុងធ្លាក់ចូលក្នុងភាព ទាល់ច្រកក្នុងរយៈពេល៤ខែកន្លងទៅ ដោយទាក់ទិនដល់រាល់សំណូមពរកែទម្រង់ ពីEU និង IMF ផងដែរ៕
Related






