VOV WorldVOV World
ក្រិករំសាយរដ្ឋសភា
31/12/2014 11:25
(VOVworld) – នាថ្ងៃទី ៣១ ធ្នូ ប្រធានាធិបតីក្រិក លោក Karolos Papoulias បានចេញបទបញ្ជារំសាយរដ្ឋសភានៃប្រទេសនេះ ដើម្បីរៀបចំការបោះឆ្នោតសកលមុនកាលកំណត់ នាថ្ងៃទី ២៥ មករា ឆ្នាំ ២០១៥។
ក្រិករំសាយរដ្ឋសភា
ក្រិករំសាយរដ្ឋសភា (Image: VNA) (VOVworld) – នាថ្ងៃទី ៣១ ធ្នូ ប្រធានាធិបតីក្រិក លោក Karolos Papoulias បានចេញ បទបញ្ជារំសាយរដ្ឋសភានៃប្រទេសនេះដើម្បីរៀបចំការបោះឆ្នោតសកលមុនកាល កំណត់ នាថ្ងៃទី ២៥ មករា ឆ្នាំ ២០១៥។ រដ្ឋសភាថ្មីនឹងដំណើរកិច្ចប្រជុំដំបូងនាថ្ងៃទី ៥ គុម្ភៈ ឆ្នាំ ២០១៥។ ក្នុងសម័យប្រជុំដំបូងនេះ រដ្ឋសភាថ្មីនឹងជ្រើសតាំងគណៈថ្នាក់ ដឹកនាំ ។ នាថ្ងៃទី ៦ គុម្ភៈ វង់ទី ១ នៃការបោះឆ្នោតប្រធានាធិបតីនឹងត្រូវបានរៀបចំ ឡើង។ ក្នុងករណី បេក្ខជននានាមិនទទួលបានសម្លេងគាំទ្រ ចាំបាច់ទេ វង់បោះ ឆ្នោតទី ២ នឹងត្រូវបានរៀបចំឡើងបន្ទាប់ពី ៥ ថ្ងៃ។ ប្រសិនបើ គ្មាន បេក្ខជនណា មួយទទួលបានសម្លេងគាំទ្រក្នុងវង់បោះឆ្នោតលើកទី ២ នោះគឺបេក្ខជនណាដែល ទទួលបានសម្លេងគាំទ្រច្រើនបំផុតនឹងក្លាយទៅជាប្រធានាធិបតីថ្មី៕

More