VOV WorldVOV World
ករណីបាញ់រះនៅរដ្ឋ Florida អាមេរិក៖ កំណត់អត្តសញ្ញាណជនជាប់សង្ស័យ
27/08/2018 08:26
(VOVWORLD) -ប៉ូលីសអាមេរិកបានបញ្ជាក់ថារកឃើញសាកសពចំនួន ២ ក្នុងការបាញ់រះនៅក្នុងការប្រកួតលេងល្បែងលើប្រព័ន្ធអ៊ីនធឺណិតនៅទីក្រុង Jacksonville ចំណុះរដ្ឋ Florida សហរដ្ឋអាមេរិក។
ករណីបាញ់រះនៅរដ្ឋ Florida អាមេរិក៖ កំណត់អត្តសញ្ញាណជនជាប់សង្ស័យ
មុខសញ្ញា David Katz អាយុ 24 ឆ្នាំមកពីទីក្រុង Baltimore រដ្ឋ Maryland  ក្នុងនោះ មានជនជាប់សង្ស័យ ដែលត្រូវបានចាត់ទុកថា បានបាញ់រះទៅលើហ្វូងមនុស្ស មុនពេល ធ្វើអត្តឃាតខ្លួន។ ប៉ូលីសបានបញ្ជាក់ថាមុខសញ្ញានេះមានឈ្មោះថា David Katz អាយុ 24 ឆ្នាំមកពីទីក្រុង Baltimore រដ្ឋ Maryland ។ ការបាញ់រះនេះ បានកើតឡើងនាយប់ថ្ងៃទី ២៦ សីហា (តាមម៉ោងតំបន់)។ តាមព័ត៌មានចុះផ្សាយលើការសែត Los Angeles ថា៖ ជនដៃដល់ក្នុងការបាញ់រះនេះគឺជាអ្នកលេងល្បែងដែលចូលរួមក្នុងការប្រកួត ដោយទទួលបរាជ័យ។ នាថ្ងៃដដែល គ្រោះអគ្គីភ័យនៅខុនដូមួយនៅ ភាគនិរតីទីក្រុង Chicago អាមេរិក បានបណ្ដាលឲ្យមនុស្សចំនួន ៨ នាក់ស្លាប់ ក្នុងនោះមានកុមារចំនួន ៦ នាក់។ ថ្លែងមតិនៅក្នុងសន្និសីទកាសែត ប្រមុខកងកម្លាំងជួយសង្គ្រោះអគ្គិភ័យ  Chivago លោក Jose Santiago បានអះអាងថា នេះគឺជាលើកដំបូងហើយ ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលកើតមានគ្រោះអគ្គិភ័យ បណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស ដូច្នេះ។ នាបច្ចុប្បន្ន គែមិនទាន់រកឃើញមូលហេតុនៃអគ្គីភ័យនេះនៅឡើយ៕

More