VOV WorldVOV World
​ក្រសួងធនធាននិងបរិស្ថានវៀតណាមប្រមូលផ្តុំលាតត្រដាងអនុវត្តច្បាប់ដីធ្លីក្នុងឆ្នាំ២០១៤
07/01/2014 11:35
(VOV)_អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងសន្និសីទលាតត្រដាង អនុវត្តភារកិច្ចឆ្នាំ ២០១៤ របស់ផ្នែកធនធាននិងបរិស្ថានវៀតណាម ​ដែល បាន ប្រព្រឹត្តទៅនាថ្ងៃទី ៧ មករា នៅទីក្រុងហាណូយ ​នាយករដ្ឋមន្ត្រី វៀតណាម
​ក្រសួងធនធាននិងបរិស្ថានវៀតណាមប្រមូលផ្តុំលាតត្រដាងអនុវត្តច្បាប់ដីធ្លីក្នុងឆ្នាំ២០១៤
នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung (TTXVN) (VOV)_អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងសន្និសីទលាតត្រដាង អនុវត្តភារ កិច្ចឆ្នាំ  ២០១៤ របស់ផ្នែកធនធាននិងបរិស្ថានវៀតណាម ​ដែល បាន ប្រព្រឹត្តទៅ នាថ្ងៃទី ៧ មករា នៅទីក្រុងហាណូយ ​នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung បានក្រើនរំលឹកផ្នែកធនធាន និង បរិស្ថានត្រូវចេញផ្សាយបណ្ដាឯកសារ ជាក់ស្ដែងជាងទៀត ពិសេសគឺត្រូវយកចិត្តទុកដាក់ដល់ការឃោសនា ផ្សព្វផ្សាយ  ដើម្បីច្បាប់ដីធ្លី(ធ្វើវិសោធនកម្ម) ​ដែលទើបនឹងបាន​រដ្ឋសភាអនុម័តឈានចូល​ជីវ ភាពរស់នៅ។ នាយករដ្ឋមន្ត្រី បានចាត់ទុកថា៖ ផ្នែកធនធាននិងបរិស្ថាន ត្រូវយក ចិត្ត ទុកដាក់ជាពិសេសទៅដល់ការងារសុវត្ថិភាពបឹងស្រញផ្ទុកទឹក ការពារជីវភាព រស់នៅរបស់ ប្រជាជន ការគ្រប់គ្រងនិងធ្វើអាជីវកម្មផលរ៉ែត្រូវសម្រេចបានប្រសិទ្ធិ ភាព សេដ្ឋកិច្ច កាត់បន្ថយការបំពុលបរិស្ថាន៖           “ ខ្ញុំស្នើថា៖​ត្រូវបញ្ឈប់រាល់សកម្មភាពធ្វើអាជីវកម្មដែល បំពុល បរិស្ថាននិង ការធ្វើអាជីវកម្មដោយខុសច្បាប់។ ខ្ញុំស្នើក្រសួងធនធានបរិស្ថាន មន្ទី ធនធាននិង បរិស្ថានខេត្ត ទីក្រុងនានា ត្រូវបង្កើនការគ្រប់គ្រងតាមទិសធ្វើអាជីវកម្មដ៏ចីរភាព៕”