VOV WorldVOV World
ក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិអាមេរិកសហប្រតិបតិ្តការលើវិស័យរក្សាសន្តិភាព
09/07/2015 10:53
(VOVworld) – នាថ្ងៃទី៧ កក្កដា នៅរដ្ឋធានីវ៉ាស៊ីនតោន របស់អាមេរិកបានប្រព្រឹត្ត ទៅពិធីចុះហត្ថលេខាលើអនុ ស្សរណៈយោគយល់ស្ដីពីការរក្សាសន្តិភាពរបស់អ.ស.ប រវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការ ពារជាតិអាមេរិក។
ក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិអាមេរិកសហប្រតិបតិ្តការលើវិស័យរក្សាសន្តិភាព
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម (VOVworld) – នាថ្ងៃទី៧ កក្កដា នៅរដ្ឋធានីវ៉ាស៊ីនតោនរបស់អាមេរិកបានប្រព្រឹត្តទៅ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពីការរក្សាសន្តិភាពរបស់អ.ស.ប រវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិអាមេរិក។ឧត្តមសេ នីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត ណាមនិងលោក  David Shear ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកបញ្ហាសន្តិសុខ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានធ្វើសហអធិបតីពិធីនេះ។ខ្លឹមសាររបស់អនុស្សរណៈ យោគយល់គ្នានេះគឺសំដៅជំរុញទំនាក់ទំនងការពារជាតិទ្វេភាគីលើវិស័យចូលរួម ក្នុងសកម្មភាពរក្សាសន្តិភាពរបស់អ.ស.ប។ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា ការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា នេះបាននាំទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគីវៀតណាម-អាមេរិកឡើងកំពស់ថ្មី ដោយសារប្រទេសទាំង២រួមសន្យាដើម្បីគោលដៅ ជំនះពុះពារលើផលវិបាកដោយ ជំលោះសព្វាវុធ ដើម្បីសន្តិភាព ស្ថិរភាពរបស់ប្រទេសទី៣ ដើម្បីការទទួលខុស ត្រូវរួមក្នុងឋានៈជាសមាជិកមានការទទួលខុស ត្រូវរបស់អ.ស.ប៕