VOV WorldVOV World
ក្រសួងការបរទេសអាមេរិក៖មនុស្សដែលមានទិដ្ឋាការស្របច្បាប់អាចឆ្លងដែនចូលក្នុងអាមេរិក
05/02/2017 08:32
(VOVworld) - នាថ្ងៃទី៤ កុម្ភៈ ក្រសួងការបរទេស អាមេរិកឲ្យដឹងថា នឹងបន្ត អនុញ្ញាតឲ្យមនុស្សដែល មានទិដ្ឋាការស្របច្បាប់ឆ្លងដែនចូលក្នុងអាមេរិក សំដៅ អនុវត្តន៍តាមសាលក្រមរារាំងក្រិត្យរបស់ ប្រធានាធិបតីលោក Donald Trump ដោយចៅក្រមសហរដ្ឋមួយរូបនៅទីក្រុង Seattle នាំចេញនោះ។
ក្រសួងការបរទេសអាមេរិក៖មនុស្សដែលមានទិដ្ឋាការស្របច្បាប់អាចឆ្លងដែនចូលក្នុងអាមេរិក
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson នៅព្រឹតិ្តការណ៍មួយនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី២ កុម្ភៈ (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៤ កុម្ភៈ ក្រសួងការបរទេសអាមេរិកឲ្យដឹងថា នឹងបន្តអនុ ញ្ញាតឲ្យមនុស្សដែលមានទិដ្ឋាការស្របច្បាប់ឆ្លងដែនចូលក្នុងអាមេរិក សំដៅអនុវត្តន៍ តាមសាលក្រមរារាំងក្រិត្យរបស់ប្រធានាធិបតីលោក Donald Trump ដោយចៅក្រម សហរដ្ឋមួយរូបនៅទីក្រុង Seattle នាំចេញនោះ។ នាថ្ងៃដដែល អ្នកនាំពាក្យក្រសួង សន្តិសុខផ្ទៃក្នុងអាមេរិកឲ្យដឹងថា ក្រសួងនេះ នឹងបញ្ឈប់ការគូសសញ្ញាលើប្រជា ពលរដ្ឋដែលមកពីប្រទេសនានាស្ថិតនៅក្នុងក្រិត្យរបស់ប្រធានាធិបតីលោក Trump។ តាមអ្នកនាំពាក្យរូបនេះថា ក្រសួងសន្តិ សុខផ្ទៃក្នុងអាមេរិកនឹងបន្តការងារត្រួតពិនិត្យ មនុស្សដែលឆ្លងដែនចូលក្នុងអាមេ រិកតាមគោលនយោបាយនិងបែបបទជាធម្មតា។ មុននោះ ប្រធានាធិបតីលោក Trump បានច្រានចោលសាលក្រមរបស់ចៅក្រម សហរដ្ឋពោលខាងលើ ដែលត្រូវបាននាំចេញនៅលើទូទាំងប្រទេសសំដៅរារាំង ក្រិត្យស្ដីអំពីការហាមឃាត់ជនភៀសខ្លួននិងប្រជាពលរដ្ឋមកពីប្រទេសចំនួន៧ ឆ្លងដែនចូលក្នុងអាមេរិក ដែលត្រូវបានប្រកាសកាលពីចុងខែមុន៕