VOV WorldVOV World
ក្រសួងមហាផ្ទៃវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ
21/12/2015 10:27
(VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅឡាវ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី​២២ធ្នូ នាថ្ងៃទី២១ ធ្នូ គណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃវៀតណាម ដឹកនាំ​ដោយអនុរដ្ឋមន្ត្រី លោក Tran Anh Tuan បានជួបសន្ទនាជាមួយគណៈប្រតិភូ​ក្រសួងមហាផ្ទៃឡាវ ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ លោក Kham​mouse Viphongsay
ក្រសួងមហាផ្ទៃវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ
ក្រសួងមហាផ្ទៃវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ           (VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅឡាវ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី​២២ ធ្នូ នាថ្ងៃទី២១ ធ្នូ គណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃវៀតណាម ដឹកនាំ​ដោយអនុ រដ្ឋមន្ត្រី លោក Tran Anh Tuan បានជួបសន្ទនាជាមួយគណៈប្រតិភូ​ក្រសួងមហាផ្ទៃ ឡាវ ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ លោក Kham​mouse Viphongsay ។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ ​ផ្លាស់​ប្តូរ​ព័ត៍មាន ចែករំលែក បទពិសោធន៍ក្នុងការងារចាត់តាំង​អង្គការ​រដ្ឋបាល ការងារកម្មាភិបាល​ និងរដ្ឋ​អំណាច តំបន់។ ភាគីទាំងពីរក៏បានឯកភាពរៀបចំសិក្ខាសាលា សកម្មភាពស្រាវជ្រាវិទ្យា សាស្ត្រ ផ្ទេរប្រគល់បទពិសោធន៍…ជាដើម។           បញ្ចប់ជំនួបពិភាក្សានេះ តាងនាមអោយក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ   អនុរដ្ឋមន្ត្រី លោក Tran Anh Tuan និងអនុរដ្ឋមន្ត្រី​ លោក Khammouse Viphongsay  បានចុះហត្ថលេខាលើកំណត់ហេតុ ស្ដីអំពីកិច្ចសហប្រតិបត្តិការ ក្នុងដំណាក់កាល ២០១៦-២០២០ រវាងក្រសួងមហាផ្ទៃវៀតណាម ​និងក្រសួងមហាផ្ទៃឡាវ៕