VOV WorldVOV World
ក្រសួងសំណង់៖ ជ្រើសរើសអ្នកប្រឹក្សាយោបល់អឺរ៉ុបសម្រាប់គម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង
31/01/2026 08:37
(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានប្រចាំត្រីមាសទី១ ឆ្នាំ ២០២៦ របស់ក្រសួងសំណង់ នារសៀលថ្ងៃទី ៣០ ខែមករា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងសំណង លោក ង្វៀន ដាញ ហ៊ុយ បានឲ្យដឹងថា ក្រសួងកំពុងប្រញាប់ប្រញាលសុក្រឹត្យរបាយការណ៍ស្តីពីយន្តការពិសេស វិធីសាស្ត្រវិនិយោគ និងលក្ខណៈវិនិច្ឆ័យសម្រាប់ជ្រើសរើសអ្នកវិនិយោគលើគម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង; រៀបចំកាលវិភាគលម្អិតដើម្បីធានាការចាប់ផ្តើមគម្រោងនៅចុងឆ្នាំ ២០២៦។
ក្រសួងសំណង់៖ ជ្រើសរើសអ្នកប្រឹក្សាយោបល់អឺរ៉ុបសម្រាប់គម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង
«ទាក់ទងនឹងគម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង យើងបានជ្រើសរើសក្រុមហ៊ុនប្រឹក្សាយោបល់ពីអឺរ៉ុប។ ក្រុមហ៊ុនប្រឹក្សាបច្ចេកទេស Ineco ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់អេស្ប៉ាញ គឺជាសហគ្រាសឈានមុខគេក្នុងការជួយគាំទ្រយើងខ្ញុំក្នុងដំណើរការគ្រប់គ្រងគម្រោង។ ដើម្បីវាយតម្លៃថា តើប្រសិទ្ធភាពនៃគម្រោងមានកម្រិតណា? បញ្ហាបច្ចេកទេសយ៉ាងដូចម្តេច? បញ្ហាបច្ចេកវិទ្យាយ៉ាងដូចម្តេច? »។
TAG
VOV/VOVworld/ក្រសួងសំណង់/ប្រឹក្សាយោបល់/អឺរ៉ុប/ផ្លូវដែកល្បឿនលឿន